ព័ត៌មានជាតិ

ត្រី​មា​​​ស​យ​ក្ស​ដែ​ល​មា​​​ន​ទ​ម្ងន់​ ​២​ ​គី​ឡូ​ក្រា​ម​​​ប្រវែ​ង​ ​៤​០​ ​ស​ង់​ទី​ម៉ែ​ត្រ ក្នុង​ប្រ​ទេ​ស​​អូ​ស្ត្រាលី​​

អូស្ត្រាលី ៖ ជាមួយនឹង​ត្រីមាស​យក្ស ដែល​ស្ថិតនៅ​ទន្លេ Vasse River ក្នុង​ប្រទេស​អូស្ត្រាលី គេ​ប្រទះឃើញ​ត្រី​នេះ​ធំ​ជាង ៨ ដង នៃ​ត្រី​ធម្មតា ដោយ​ចាត់​ចូល​ជា​ត្រីមាស​យក្ស​។​

​ត្រីមាស​ធម្មតា វា​មាន​ប្រវែង ៥ សង់​ទី​ម៉ែត​ទី​ម៉ែត្រ ដែល​ចាត់​ចូល​ជា​ត្រីមាស​ប្រវែង​វែង និង​ធំ ប៉ុន្តែ ត្រីមាស​ដែល​រស់នៅ ទន្លេ Vasse River គឺ​មាន​ប្រវែង ៤០ សង់ទីម៉ែត្រ ទម្ងន់ រហូតដល់​ទៅ ២ គីឡូក្រាម​។​
​បើ​តាម​ប្រភព ព័ត៌មាន​បានឲ្យដឹងថា ត្រីមាស​យក្ស​នេះ ភាគច្រើន​គេ​ចិញ្ចឹម​ម្បី​លម្អ តែប៉ុណ្ណោះ ។​

​ក្រុម អ្នកស្រាវជ្រាវ វិទ្យាសាស្ត្រ ពី​សាកលវិទ្យាល័យ វេជ្ជសាស្ត្រ បសុពេទ្យ និង​វិទ្យាសាស្ត្រ បាន​និយាយថា “​មួយ​ទសវត្សរ៍​ចុងក្រោយ ពួកគេ​បាន​ឃើញ ត្រីមាស​យក្ស​ចំនួន ១៦០០ ក្បាល ដែល​មក​រស់នៅ​តំបន់​ខាងលើ ហើយ​ក៏​តាមដាន​ពី​ការរីក​ធំធាត់​របស់​ពួក​វា ” ។ ភាគ​ច្រើន​ប្រភេទ​ត្រីមាស​នេះ វា​អាច​លូត​ប្រវែង រហូតដល់​ទៅ ១៨​សង់ទីម៉ែត្រ ។​
​បច្ចុប្បន្ន​ប្រភេទ​ត្រី​មាសធំៗ​នេះ វា​បាន​បង្កើត​កូន បង្កើត​ចៅ ចូល​ទៅ​កាន់​តំបន់ Wilyabrup Brook ជិត​ទីក្រុង Busselton ។​
​បញ្ជាក់​ផង​ដែរ​ថា ប្រភេទ​ត្រីមាស​នេះដែរ វា​អាច​រស់នៅ​ក្នុង​តំបន់​ទឹកសាប តែមួយគត់​៕
Fish

មតិយោបល់