ព័ត៌មានជាតិ

ប្រទះឃើញ​សាកសព​ជាង​១០០​នាក់​អណ្ដែត​នៅ​ដង​ទន្លេ ក្នុង​ប្រទេស​ឥណ្ឌា​

​គិត​មក​ទល់​ពេល​នេះ គេ​បាន​រកឃើញ សាកសព​ជាង​១០០​នាក់​អណ្ដែត​នៅលើ ដង​ទន្លេ​មួយ​នៅ​រដ្ឋ​អ៊ុយ​តា​ប្រា​ដែស ។ សាកសព​ជាច្រើន​ត្រូវ​សត្វ​ឆ្កែ និង​សត្វ ត្មាត​ហែក​ស៊ី ។​សាកសព​ដំបូង​គេ​បង្អស់​ត្រូវបាន​គេ រកឃើញ​នៅក្នុង​ស្រុក Unnao រដ្ឋ​អ៊ុយ តា​ប្រា​ដែស ។ ពលរដ្ឋ​ក្នុង​តំបន់​បាន មើល​ឃើញ​ទិដ្ឋភាព​សាកសព​មនុស្ស ត្រូវ​សត្វ​ត្មាត សត្វ​ឆ្កែ​ហែក​ស៊ី​ពាស វាល​ពាស​កាល ។
f5
​មន្ដ្រី​ឥណ្ឌា​បានឱ្យដឹង ថា គិត​មកដល់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ មាន​សាក សព​១០៤​នាក់​ត្រូវបាន​រកឃើញ​។ រ​បាយ ការណ៍​បាន​ឱ្យដឹងថា សាកសព​ទាំងនោះ ត្រូវបាន​សាច់ញាតិ​នាំ​ទៅ​អណ្ដែត​ចោល ក្នុង​ដង​ទន្លេ ឬ​ក៏​កប់​នៅ​ក្បែរ​មាត់ទន្លេ ដោយសារ​តែ​គ្រួសារ​គ្មាន​លទ្ធភាព​គ្រប់ គ្រាន់​សម្រាប់​ធ្វើ​ពិធី​បុណ្យសព​ត្រឹមត្រូវ​។​ស្ថានភាព​សាកសព​អណ្ដែត​នៅ​លើ ដង​ទន្លេ​មិន​មែន​អ្វី​ចម្លែក​នោះ​ឡើយ ប៉ុន្ដែ​គេ​កម្រ​ឃើញ​សាកសព​យ៉ាង​ច្រើន អណ្ដែត​ព្រម​គ្នា​បែប​នេះ​ណាស់ ។ ពល រដ្ឋ​ក្រីក្រ​គ្មាន​លទ្ធភាព ក៏​បាន​យក​សាក សព​ទៅ​អណ្ដែត​ចោល​នៅ​ទន្លេ​គង្គារ ដែល​គេ​ចាត់ទុកថា​ជា​តំបន់​ស័ក្ដិសិទ្ធិ បំផុត​សម្រាប់​អ្នក​ដែល​បាន​ស្លាប់​ទៅ ។​លោក Saumya Agarwal មន្ដ្រី ក្នុង​តំបន់​បានឱ្យដឹងថា ដោយសារ​តែ​ទឹក ដង​ទន្លេ​ស្រក​ចុះ ទើប​សាកសព​ដែល​កប់ នៅ​ច្រាំង​ទន្លេ​ត្រូវ​ជន​លិច ពេល​នេះ​ទើប អណ្ដែត​សាកសព​ចេញ ។ មន្ដ្រី​ទទួលខុស ត្រូវ​ក្នុង​តំបន់​បាន​បញ្ជូន​ក្រុមគ្រូពេទ្យ ទៅកាន់​ដង​ទន្លេ​គង្គា​ដើម្បី​ត្រួតពិនិត្យ ឌី​អិន​អេ ។​
India
ក្រុម​សកម្មជន​បរិស្ថាន​បង្ហា​ញ​ការ ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ផលប៉ះពាល់​បរិ​- ស្ថាន​នៅពេល​សាកសព​ស្អុយរលួយ​ប៉ះ ពាល់​ដល់​សុខភាព​ពលរដ្ឋ​រស់នៅ​តាម ដង​ទន្លេ​នោះ ។ ទន្លេ​គង្គា​មាន​ពលរដ្ឋ​រស់ នៅតាម​បណ្ដោយ​នោះ​ដល់​ទៅ​ជាង​៤០០ លាន​នាក់ ដូច្នេះ បើ​កម្រិត​ទឹកទន្លេ​កខ្វក់ ខ្លាំង​ឡើង​នឹង​គំរាមកំហែង​ដល់​ជីវិត របស់​ពលរដ្ឋ​ទាំងនោះ ។​

​ទន្លេ​គង្គា​មាន​ប្រវែង​២.៥០០​គី​ឡូ ម៉ែត្រ​ហើយ​ក៏​ជា​ដង​ទន្លេ​ដែល​កខ្វក់ បំផុត​នៅ​ទីនោះ ។ នាយករដ្ឋមន្ដ្រី​ឥណ្ឌា លោក​ណា​រ៉េ​នដ្រា ម៉ូ​ឌី ធ្លាប់​បាន​សន្យា នឹង​ធ្វើឱ្យ​ដង​ទន្លេ​នោះ​ប្រសើរ​ឡើង​វិញ ប៉ុន្ដែ​ត្រូវ​ចំណាយ​ប្រាក់​រាប់​សិប​ពាន់ លាន​ដុល្លារ​៕​

មតិយោបល់