ព័ត៌មានជាតិ

អតីត​អ្នក​ប្រើ iPhone ប្ដឹង Apple រឿង iMessage

​ក្រុមហ៊ុន Apple ត្រូវបាន​អតីត​អ្នកប្រើប្រាស់ iPhone ប្ដឹង​ចោទ​ទៅលើ​កម្មវិធី​ផ្ញើ​សារ​ជា​អក្សរ iMessage មិន​ព្រម បញ្ជូន​សារ​ទៅកាន់​ទូរស័ព្ទដៃ​ថ្មី​។​
​នាង Adrienne Moore បាន​ប្ដឹង​ទៅ​កាន់​តុលាការ California សហរដ្ឋអាមេរិក​ថា នាង​បាន​ប្រើ iPhone 4 ប៉ុន្តែ​ក្រោយមក​នាង​បាន​ងាក​មក​ប្រើ Samsung Galaxy S5 វិញ ដោយ​បាន​បោះបង់ចោល iPhone 4 ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺថា iMessage នៅលើ iPhone 4 របស់​នាង​នៅ​តែ​ទទួល​សារ​ដែល​ផ្ញើមក​ពី​លេខ​ទូរស័ព្ទ​ផ្សេង ដោយ​មិន​បាន​បញ្ជូន​សារ​នោះ​មក​កាន់ Samsung Galaxy S5 បើ​ទោះបីជា​នាង​បាន​បិទ iPhone 4 ចោល​ក៏ដោយ ហើយ​ម្យ៉ាងទៀត នាង​មិន​បាន​ទទួល​សារ​បញ្ជាក់ថា សារ​របស់​នាង​ត្រូវបាន​ផ្ញើ​សារ​ទៅកាន់ iMessage នោះទេ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រុមហ៊ុន Apple បានបញ្ជាក់​ថា នៅពេល​នេះ​ផ្ដាស់​ប្ដូរ SIM card ទៅប្រើ​ទូរស័ព្ទ​ផ្សេង​ដែល​មិនមែនជា iPhone ត្រូវ​បាន​បិទ​កម្មវិធី iMessage មុន​ពេល​ប្ដូរ SIM Card​។ ជាមួយគ្នា​នោះ iMessage គឺ​មាន​លទ្ធភាព​ទទួល​សារបាន​រយៈពេល ៤៥​ថ្ងៃ ក្រោយ​ពេល​ប្ដូរ SIM Card​។​
​សម្រាប់​ពាក្យបណ្ដឹង​នេះ គេ​នៅ​មិនទាន់​ដឹង​ថា តុលាការ​មាន​វិធានការ​បែបណា​នោះទេ ហើយ​ខាង Apple ក៏​នៅ​មិនទាន់​មាន​ប្រតិកម្ម​អ្វី​ឲ្យលើស​ពី​នេះ​ដែរ​៕​
Meet-Adrienne-Moore

មតិយោបល់