ព័ត៌មានជាតិ

រឿង ៥ យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រលាញ់​

​រឿង​ដែល​សំខាន់​សម្រាប់​មនុស្ស​ពីរ​នាក់​ដែល​ស្រឡាញ់គ្នា គឺ​ត្រូវ​ចេះ​កែតម្រូវ​កង្វះខាត​ដោយ​ខ្លួនឯង​។ ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​ស្នេហា​រ
បស់​អ្នក​កាន់តែ​មាន​ភាព​ផ្អែម​ល្អែម​។ ប៉ុន្តែ​អ្នក​ត្រូវ​ចង​ចាំ​ថា ស្នេហា​ដែល​មាន​សុ​ភក្តិ​មង្គល​មិន​ចេះ​តែ​ទទួលបាន​មក​ដោយ​ស្រួល​នោះទេ គឺ​ត្រូវ​ឆ្លងកាត់​គ្រប់​រស់ជាតិ ទាំង​ល្វីង ចូរចត់ ផ្អែម​នៅ​លាយឡំ​ជាមួយ​គ្នា​។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​ចេះ​សំឡឹង​មើល​មនុស្ស​ណា​ដែល​ចេះ​អត់ធ្មត់ ហ៊ាន​លះបង់​អ្វីៗ​ដើម្បី​អ្នក និង​ចេះ​សម្របសម្រួល​ខ្លួន​ទៅតាម​កាលៈទេសៈ​។ មាន​រឿងរ៉ាវ​មួយចំនួន​ដែល​នារី​មិន​គួរ​ធ្វើ​ដើម្បី​បុរស​ឡើយ​

១. បញ្ជាក់​ពី​តម្លៃ​របស់​អ្នក​
​មនុស្ស​យើង​ម្នាក់ៗ​សុទ្ធតែ​មាន​ការជឿជាក់​លើ​តម្លៃ​សីលធម៌ និង​ក្រមសីលធម៌​រៀងៗ​ខ្លួន​។ តម្លៃ​ទាំងនេះ​កំណត់​នូវ​អត្តសញ្ញាណ និង​ឯកត្តជន​របស់ខ្លួន​យើង​ឲ្យ​កាន់តែ​មាន​វិសាលភាព​។ មិន​ត្រូវ​ព្យាយាម​ផ្លាស់ប្តូរ​សីលធម៌​របស់​អ្នក ដោយសារ​ការចង់បាន​វត្ថុ​ពី​គូស្នេហ៏​របស់​អ្នក​នោះទេ​។ បើ​ទោះបីជា​អ្នក​ទាំង​ពីរ​មិនបាន​ចែករំលែក​នូវ​តម្លៃ​ធម្មតាឲ្យ​គ្នា គេ​គួរតែ​គោរព​អ្នក​ជា​ជាង​ការផ្លាស់ប្តូរ​។ នេះ​មិន​ត្រឹម​តែ​បង្ហាញ​ពី​តម្លៃ​សីលធម៌​ទេ ថែម​ទាំង​សាសនា និង​ជំនឿ​ផងដែរ​។

២. ផ្លាស់ប្តូរ​ភាព​មើល​ឃើញ​របស់​អ្នក​
​នារី​មិនត្រូវ​ផ្លាស់ប្តូរ​រូបរាង​ខ្លួនឯង ដោយសារ​តែ​ភាព​ចង់​បាន​របស់​ពី​គូស្នេហ៏​នោះ​ទេ​។ ភាព​ផ្លាស់ប្តូរ​ដែល​ល្អិតល្អន់ គឺ​ការទទួលយក​ដូច​ជា​ការ​ស្លៀកពាក់ និង​ការតុបតែង​រូបរាង​ខាងក្រៅ​។ មាន​បុរស​ខ្លះ​ចង់​ឲ្យ​អ្នក​ទៅ​ធ្វើ​ការវះកាត់​កែ​សម្ផស្ស បន្ទាប់មក​ក៏​មិន​អើពើ​នឹង​អ្នក​ក៏​ថា​បានដែរ​។ គេ​គួរតែ​លើកតំ​កើន​នូវ​សម្រស់​ពី​ធម្មជាតិ​របស់​អ្នក និង​មិន​ចង់បាន​ការកែប្រែ​នោះ​ទើប​ល្អ​។

៣. លះបង់​ភាព​ផ្ទាល់ខ្លួន​របស់​អ្នក​
​គ្រួសារ និង​មិត្ត​របស់​អ្នកត្រូវការ ការយកចិត្តទុកដាក់​អំពី​អ្នក ហើយ​នេះ​ជា​អ្វីមួយ​ដែល​អ្នក​រីករាយ​នឹង​ធ្វើ​តើ​មែន​ទេ​? ដូច្នេះ​អ្នក​មិន​ត្រូវ​លះបង់​ភាព​ផ្ទាល់ខ្លួន និង​ពេលវេលា​របស់​អ្នក​ដោយសារ​តែ​ភាព​ចង់​បាន​របស់​គេ​តែ​ម្នាក់​នោះ​ទេ​។ ព្យាយាម​បែងចែក និង​ប្រឆាំង​នឹង​តុល្យភាព​។ ដោយសារ​អ្នក​ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា​មិន​មានន័យថា​អ្នក​មិន​ត្រូវការ​នរណា​ម្នាក់​ផ្សេង​ពី​គេ​នោះទេ​។ គេ​គួរតែ​ចេះ​យល់ និង​គោរព​អ្នក​។​

៤. បំភ្លេច​ថា​អ្នក​ជា​នរណា​
​កុំ​ព្យាយាម​ធ្វើ​អ្វី​ដែល​អ្នក​មិន​ចង់​ធ្វើ​។ កុំ​បង្ហាញថា​អ្នក​មាន​ភាព​វៃឆ្លាត​តិចជាងគេ ហើយ​លើកតំ​កើន​នូវ​សមត្ថភាព​របស់​គេ​ពីព្រោះ​វា​ធ្វើឲ្យ​គេ​កាន់តែ​បានចិត្ត​។ បុរស​ចូលចិត្ត​នារី​ដែល​ឯករាជ្យ ដូច្នេះ​ការធ្វើ​អំពើ​ឆ្កួតៗ គឺ​មិន​អាច​ជួយ​ដល់​អ្នក​បាន​ទាំងអស់​នោះ​ទេ​។ អ្នក​មិន​គួរ​ផ្លាស់ប្តូរ​ចំណង់​ចំណូលចិត្ត របស់​ខ្លួន​ដើម្បី​គេ​នោះ​ដែរ​។ ដូច្នេះ​អ្នក​មិនគួរ​បោះបង់​ភាព​ឯកត្តជន និង​អត្តសញ្ញាណ​របស់​អ្នក​ដោយសារ​តែ​គេ ឬ​ដោយសារតែ​ការបង្ខំចិត្ត​នោះទេ​។​

៥. ប្រគល់​តំណែង​
​កុំឲ្យ​គេ​ចូល​មក​គ្រប់គ្រង​រប​ស់​អ្នក​ឲ្យសោះ​។ មិន​ថា​អ្នក​ស្រលាញ់​គេ​ប៉ុណ្ណា​ទេ ការសម្រេចចិត្ត​គួរតែមាន​អារម្មណ៍​ដូចគ្នា​។ គេ​មិន​គួរ​ធ្វើការ​សម្រេចចិត្ត​នូវ​អ្វី​ដែល​អ្នក​មិន​ចង់​ធ្វើ​ជំនួស​អ្នក​ឡើយ​។ ធ្វើការ​ពិភាក្សា​ជាមួយ​គ្នា តែ​ការសម្រេចចិត្ត​របស់​អ្នក​នៅ​តែ​អាច​រក្សា​ដំណើរ​ជីវិត និង​ជម្រើស​ជីវិត​របស់​អ្នក​ដដែល​។​
​មាន​ចំណុច​ផ្ទាល់ខ្លួន​ជាច្រើន​ដែល​អ្នក​មិន​គួរ​មាន​ការផ្លាស់ប្តូរ​ដើម្បី​បុរសៗ បើ​ទោះបីជា​អ្នក​ស្រលាញ់​គេ​ខ្លាំង​យ៉ាងណា​ក៏ដោយ​។ ប្រសិនបើ​អ្នក​មិន​ប្រាកដ​ខ្លួនឯង​ទេ នោះ​អ្នក​ក៏​មិន​អាច​មាន​ទំនាក់ទំនង​ស្នេហា​ប្រាកដ​ដែរ​៕​
2014-05-19_115416

មតិយោបល់