ក្រុមហ៊ុន Google បានសម្លឹងឃើញប្រទេសថៃសម្រាប់បោះទុន និងចាប់ផ្ដើមពង្រីកសេវាកម្ម YouTube នៅក្នុងប្រទេសមួយនេះ។
យោងតាមការចុះផ្សាយរបស់ The Next Web បានឲ្យដឹងថា ក្រុមហ៊ុន Google នឹងសហការជាមួយដៃគូក្នុងប្រទេសថៃដើម្បីពង្រីកនូវសេវាកម្ម YouTube រួមនឹងវីដេអូផ្សេង ហើយក្រុមហ៊ុន Google ក៏មានបំណងរកដៃគូសហការក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រ youtube.co.th ផងដែរ។
តំណាង Youtube មួយរូបបានឲ្យដឹងថា ចំនួនអ្នកប្រើ Youtube នៅក្នុងប្រទេសថៃប្រចាំថ្លៃមានចំនួនច្រើន ដែលអាចឲ្យ Youtube បោះទីតាំង និងឈរជើងនៅក្នុងទឹកដីមួយនេះបាន៕
ព័ត៌មានជាតិ
មតិយោបល់