ព័ត៌មានជាតិ

ប្រទេស​ថៃ​ត្រូវ​ដាក់​ក្នុង​ច្បាប់​អាជ្ញាសឹក និង​គ្រប់​ទូរទស្សន៍​ត្រូវ​គ្រប់គ្រង​ដោយ​កងទ័ព​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២០​ខែ​ឧសភា ឆ្នាំ ២០១៤ នេះ មេបញ្ជាការ​កងទ័ព​កំពូល​របស់​ថៃ ប្រកាស​ដាក់​ប្រទេស ក្នុង​ច្បាប់អាជ្ញាសឹក ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ CNN​។​

​លោក Nipat Thonglek មន្ត្រីជាន់ខ្ពស់ នៃ​កងទ័ព​ថៃ​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន CNN ថា ការប្រកាស​ដាក់​ប្រទេស ចូល​ក្នុង​ច្បាប់អាជ្ញាសឹក​នេះ មិនមែន​ជា​រដ្ឋប្រហារ​នោះទេ ពោល​គឺ​ដើម្បី​ការពារ​ស្ថេរភាព​នៅក្នុង​ប្រទេស ខណៈពេល​ដែល​ប្រទេស​កំពុង​តែ​មាន​វិបត្តិ​។​

​ព្រម​ជាមួយ​គ្នា​នោះ CNN ក៏​បាន​បញ្ជាក់​ឲ្យដឹង​ផងដែរ​ថា គ្រប់​បណ្តា​ស្ថានីយទូរទស្សន៍​ទាំងអស់​របស់​ថៃ ត្រូវបាន​ការពារ​ដោយ​កងទ័ព បន្ទាប់​ពី​ប្រកាស​ដាក់​ទូទាំង​ប្រទេស​ក្នុង​ច្បាប់​អាជ្ញាធរ​សឹក ៕​
thai

មតិយោបល់