ព័ត៌មានជាតិ

បុរស​៤​នាក់​ផឹកស៊ី​ស្រវឹង​ចេញពី​ខារ៉ាអូខេ​ឌី​យ៉ាម៉​ង់​ផ្ទុះ​អាវុធ​ជាង​១០​គ្រាប់​បណ្ដាល​មនុស្ស​២​នាក់​រងរបួស​

​ភ្នំពេញ ៖ បុរស​៤​នាក់​ដែល​ចូល​មក​កំសាន្ត​នៅ​ហាង​ខារ៉ាអូខេ​ឌី​យ៉ាម៉​ង់​ហើយ​ពេល​ចេញ​មក​វិញ​ផ្ទុះ​កំហឹង​និង​នារីៗ ដែល​បំរើការ​នៅ​ទីនោះ ក៏​មាន​ការផ្ទុះ​អាវុធ​ជាង​១០​គ្រាប់​បណ្ដាលអោយ​មាន​មនុស្ស​រងរបួស​២​នាក់​មក​ដល់ពេលនេះ គឺ​មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ណា​ហ៊ាន​ផ្តល់​អត្តសញ្ញាណ និង​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ​នោះ​ទេ ព្រោះ​មាន​ការ​ហាមប្រាម​ពី​ថ្នាក់លើ តែ​គ្រាន់តែ​ដឹងថា បុរស​៣​នាក់​ជា​មន្ត្រី​យោធា​នៅ​អង្គភាព​ប្រឆាំង​ភេរវកម្ម និង​ម្នាក់​ទៀត​ជា​និស្សិត​។ ទោះជា​យ៉ាងណា​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹងថា ហេតុការណ៍​នេះ​ផ្តើមចេញ​ពី​ទំនាស់​រឿង​អង្គុយ​ផឹកស៊ី​យក​ស្រី​មក​កំដរ​មិន​ឱ្យ​លុយ​ធី​ប​។​

​គួរបញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១៩​ខែ​ឧសភា​ឆ្នាំ​២០១៤ នៅ​ចំណុច មុខ​ហាង​ខារ៉ាអូខេ ឌី​យ៉ាម៉​ង់ តាម​បណ្ដោយ​ផ្លូវ​លេខ​១០៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ករណី​ផ្ទុះអាវុធ ជាច្រើន​គ្រាន់​នៅ​ហាង​ខារ៉ាអូខេ​ឌី​យ៉ាម៉​ង់ បង្កឡើង​ដោយ​បុរស​៤​នាក់​ដែល​ចូល​មក​កំសាន្ត​នៅ​ហាង​ខារ៉ាអូខេ​ហើយ ពេល​ចេញ​មក​វិញ​ផ្ទុះ​កំហឹង​និង​នារីៗ​បំរើការ​ក៏​មាន​ការផ្ទុះ​អាវុធ​ជាង​១០​គ្រាប់​បណ្ដាលអោយ​មាន​មនុស្ស​រងរបួស​២​នាក់ ហើយ​បុរស​៤​នាក់​នេះ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​ក៏​ត្រូវ​បាន​កងកម្លាំង​អន្តរាគមន៍​នៃ​ខណ្ឌ​សែន​សុខ​បាន​ធ្វើ​ការដេញ​តាម ចាប់​រហូត​មកដល់​ចំណុច​ផ្ទះ​លេខ​៣៥​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៧ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក ក៏​ខាង កម្លាំង​កង​អន្តរាគមន៍​តាម​ទាន់​ក៏​ចាប់​ឃាត់ខ្លួន​បុរស​៤​នាក់​នេះ​ភ្លាមៗ​តែម្ដង​។​

​បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​នេះ​បានអោយដឹងថា គឺ​មាន​បុរស​៤​នាក់​បាន​ចូល​មក​កំសាន្ត​នៅ ហាង​ខារ៉ាអូខេ​ឌី​យ៉ាម៉​ង់ មួយសន្ទុះ​ប្រហែលជា​ជិត​១​ម៉ោង​ហើយ​ពួកគេ​ក៏​បាន​ចេញ​មក​វិញ​ក៏​មាន​ការផ្ទុះ​សា​រ៉ា​យ មួយ​បាន​កើតឡើង​ក៏​បុរស​ម្នាក់​ក្នុងចំនោម​៤​នាក់​បាន​ដក់​កាំភ្លើង​មួយ​ដើម​មិន​ស្គាល់​ម៉ាក បាញ់រះ​ជិត​១០​គ្រាប់ ក៏​បណ្តាល​ឲ្យ​សន្តិសុខ​ម្នាក់ រួម​ទាំង​នារី​ម្នាក់​រងរបួស​ផងដែរ ។ បន្ទាប់ពី​មាន​ការផ្ទុះអាវុធ​ហើយ​បុរស​ទាំង​បួន​នាក់​នេះ​បាន​ព្យាយាម​គេចខ្លួន ពី​កន្លែងកើតហេតុ​មកដល់​ចំណុច មុខ​ផ្ទះ​លេខ​៣៥​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៧ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក ក៏​ត្រូវ​បាន​ខាង​កម្លាំង​កង​អន្តរាគមន៍ ខណ្ឌ​សែន​សុខ តាម​ទាន់​ក៏​ធ្វើ​ការសាកសួរ តែ​ដោយ​បុរស​ដែល​មាន​កាំភ្លើង យក​កាំភ្លើង​របស់​ខ្លួន​គេ​ដប់​ចូលទៅ ក្នុង​ផ្ទះ​លេខ​៣៥ របស់​ប្រជា​ពលរដ្ធ ខណៈ​ក៏​សមត្ថកិច្ច​ធ្វើ​ការឃាត់ខ្លួន​បុរស​៤​នាក់​នេះ​ភ្លាមៗ តែម្តង​៕
​https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Diamond1_zps21a721b0.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Diamond3_zpsc4e9ebc6.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Diamond2_zpsa8a50555.png

មតិយោបល់