ព័ត៌មានជាតិ

ស្លាប់ម្នាក់ភ្លាមៗ បន្ទាប់ពីផ្ទេរសាំងពីដុងមួយទៅពីដុងមួយទៀត ក្លាយជាអគ្គិភ័យឆាបឆេះតែម្តង

កំពង់ស្ពឺ: នៅ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១២និង៥៥ នាទី ថ្ងៃត្រង់ នៅចំណុចភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានករណី អគ្គិភ័យឆេះផ្ទះមួយល្វែង ទំហំ ០៥x១០មែត្រ ធ្វើអំពីថ្មប្លង់សេ មានឡៅតឿ ម្ចាស់ផ្ទះឈ្មោះ ញ៉ែម លីម ភេទ ប្រុស អាយុ ៥១ ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ។
ការខូចខាត: បណ្តាឲ្យស្លាប់មនុស្ស ០១ នាក់ ឈ្មោះ យុន សុគន្ធកញ្ញា (ស្រីនាង) ភេទ ស្រី អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ។
សូមបញ្ជាក់: គាត់ស្លាប់ដោយសារថប់ដង្ហើម ។
ទ្រព្យសម្បតិ្តខូចខាតទាំងស្រុង ។
មូលហេតុ: បណ្ដាលមកពីផ្ទេរសាំងពីដុងមួយទៅពីដុងមួយទៀតទើបបណ្ដាលឲ្យឆាបឆេះ តែ ម្ដង ។
ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៥ គ្រឿង ៕

 

មតិយោបល់