ព័ត៌មានជាតិ

Chevrolet Aveo ចំនួន ២១៨.០០០​គ្រឿង ត្រូវ​ប្រមូល ព្រោះ​បញ្ហា​ឡើង​កម្ដៅ​

ក្រុមហ៊ុន​ផលិត​រថយន្ត General Motors (GM)​បានប្រកាស​ប្រមូល​រថយន្ត ប្រមាណ​ជា ២១៨.០០០​គ្រឿង បន្ទាប់ពី​រកឃើញ​មាន​បញ្ហា ដែល​កាល​ប្រមូល​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​ការប្រមូល ១៥​លាន​គ្រឿង​នៅ​ជុំវិញ​ពិភពលោក និង ២,៤​លាន​គ្រឿង​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​។​

​នៅ​ថ្ងៃ​ពុធ​នេះ ក្រុមហ៊ុន GM បានឲ្យដឹងថា ត្រូវ​ប្រមូល​រថយន្ត​ម៉ូ​ដែល Aveo របស់​ក្រុមហ៊ុន Chevrolet ដែល​ត្រូវជា​បុត្រ​សម្ព័ន្ធ​របស់ខ្លួន ចំនួន ២១៨.០០០​គ្រឿង ដោយសារតែ​រថយន្ត​ទាំងនោះ​កើត​មាន​បញ្ហា ដែល​អាច​បង្ក​ឲ្យ​កើត​មាន​ហានិភ័យ​នៃ​កម្ដៅ និង​អគ្គីភ័យ​។​

​រថយន្ត​ម៉ូ​ដែល Chevrolet Aveo ដែល​ត្រូវ​ប្រមូល​នេះ ត្រូវបាន​ផលិតឡើង​នៅ​ចម្លោះ​ឆ្នាំ ២០០៤ និង ២០០៨ ដោយ​ក្នុង​នោះ​ភាគច្រើន​លក់​នៅ​សហរដ្ឋអាមេរិក​។​

​ឆ្នាំ​នេះ​អាច​និយាយបាន​ថា ជា​ឆ្នាំ​មិន​ល្អ​សម្រាប់ GM ដោយសារ​តែ​ក្រុមហ៊ុន​មួយ​នេះ​បាន​កើតមាន​នូវ​បញ្ហា​ជាច្រើន ជាពិសេស​គឺ​រឿង​ប្រមូល​រថយន្ត ដោយ​នៅ​ក្នុង​នោះ​ក៏​មាន​ករណី​ស្លាប់​មនុស្ស ១៣​នាក់​ផង​ដែរ​៕​
The sign to a Chevrolet automobile dealership is seen down the street from General Motors World Headquarters on Jefferson Avenue in Detroit

មតិយោបល់