បរទេស៖ នេះគឺជាផ្ទះក្រឡាប់ចក្រ(ផ្ទះជើងឡើងលើ)ដំបូងដែលមាននៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងចំណោមផ្ទះទាំង ៥នៅលើពិភពលោក ដែលមាន ៣នៅទ្វីបអឺរ៉ុប និងមួយទៀតនៅប្រទេសជប៉ុន។
ផ្ទះនេះត្រូវបានប្រកាសបង្ហាញជាសាធារណៈនៅដើមខែកុម្ភៈ ឆ្នាំ ២០១២ ហើយបានទាក់ទាញភ្ញៀវទេសចរពីជិត ឆ្ងាយជាច្រើនមកទសនា។ អ្វីគ្រប់យ៉ាងនៅខាងក្នុងផ្ទះដូចជាគ្រឿងសង្ហារឹម របស់របរប្រើប្រាស់ត្រូវបានដាក់បញ្ជ្រាសឡើងលើទាំងអស់។
ភ្ញៀវទេសចរមួយចំនួនបានយល់ឃើញថានេះជាការតុបតែងដែលមានលក្ខណៈពិសេសបំផុត ហើយវាក៏បានជាប់នៅក្នុងកំណត់ត្រាពិភពលោកសម្រាប់ផ្ទះក្រឡាប់ចក្រដំបូងគេដែលមាននៅក្នុងប្រទេសមីយ៉ានម៉ា៕
មតិយោបល់