ព័ត៌មានជាតិ

David Moyes ក្រោយ​បិសាច​ក្រហម​បណ្តេញ ផឹកស្រា​ឡប់ឡែ​វាយ​គេ​វាយ​ឯង

អង់គ្លេស​៖​អតីត​អ្នក​ចាត់ការ​ទូទៅ ក្លិប​បិសាច​ក្រហម Manchester United លោក David Moyes កំពុង​ត្រូវបាន​ស៊ើបអង្កេត លើ​ពាក្យបណ្តឹង​ដែល​លោក​បាន​បំពាន​បុរស​ម្នាក់ ក្នុង​បារ​ស្រា​មួយ​។​
​ការចោទប្រកាន់ ជម្លោះ​រវាង David Moyes វ័យ ៥១ ឆ្នាំ និង បុរស​វ័យ ២៣ ឆ្នាំ ត្រូវបាន​គេ​និយាយថា វា​កើត​ឡើង នៅ Clitheroe, Lancashire ក្នុងអំឡុង​ម៉ោង ១០ កាលពី​ថ្ងៃ​ពុធ ។​
​ប្រភព​ខាងលើ​ដែល​បាន​ឃើញ​ហេតុការណ៍​នោះ បានឲ្យដឹងថា គេ​ឃើញ Moyes ផឹក​ជាមួយ​នឹង​មិត្តភក្តិ នៅក្នុង​បារ​ស្រា Emporium ដោយ​វាយ​បុរស​ខាងលើ ដើម្បី​យក​កន្លែង​អង្គុយ ។​

​មន្ត្រី​ប៉ូលិស​ក្នុង​តំបន់ មិន​បាន​ចាប់​នរណាម្នាក់ នោះឡើយ ដោយ​វា​ខុស​ពី​អ្វី​ដែល​បាន​កើតឡើង ។ មុន​ហេតុការណ៍​នេះ ពួកគេ​បាន​ទទួល​ការហៅ​ចូល​មក​កាន់​មន្ត្រីប៉ូលិស ថា​មាន​បុរស អាយុ ៥១ ឆ្នាំ​ម្នាក់ បៀតបៀន​លើ បុរស​ម្នាក់ ។​
​អ្នកនាំពាក្យ​បារ​ស្រា Emporium បាន​និយាយថា ហេតុការណ៍​នោះ កើតឡើង​នៅ​ក្រៅ​អគារ ដោយ​មិន​ស្ថិត​នៅក្នុង​ហាង និង​មិន​ជាប់​ពាក់​ពន្ធ ។​តែ​ក្រោយមក​ព័ត៌មាន​នេះ​ក៏​បានរ​សាយ​ទៅ​វិញ ។​

David Moyes ត្រូវ​បាន​បណ្តេញចេញ​ពី​ទឹកដី Old Trafford កាលពី​ខែ មុន បន្ទាប់ពី​ធ្វើឲ្យ បិសាច​ក្រហម​ជួប​គ្រោះមហន្តរាយ ។​
​សូម​បញ្ជាក់​ផង​ដែរ​ថា Moyes កំពុងតែ​ផ្សារភ្ជាប់​ទំនាក់ទំនង របស់​គាត់​ទៅកាន់ កៅអី​គ្រូបង្វឹក​ទំនេរ​របស់ Celtic ហើយ​នឹង​ត្រឡប់​មក​កាន់ ក្រប​ខណ្ឌ Champions League ក្នុង​ពេល​ឆាប់ៗ ៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/David1_zps9b50ca10.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/David2_zps97c025c0.jpg

មតិយោបល់