ព័ត៌មានជាតិ

ទស្សនិកជន​ចង់ឃើញ វ៉ន វីវ៉ា ប្រកួត​ជា​មួយ​នឹង​ស្តេច​ប្រដាល់​ ថៃ Buakaw Banchamek

​ភ្នំពេញ​៖ ក្រោយ​ពី​ព័ត៌មាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​សង្វៀន​របស់ វ៉ន វីវ៉ា ព្រោះតែ​ទឹកប្រាក់​ដែល​ផ្តល់ឲ្យ ខុស​ពី​សមត្ថភាព ដែល​ធ្វើឲ្យ​កីឡា​ករ​ជើងខ្លាំង ទី ២ បន្ទាប់​ពី អេ ភូថ​ង រេរា​ចិត្ត​ចង់​ដក​ខ្លួន ពី​ពិភព​ប្រដាល់ ។​
​វ៉ន វីវ៉ា គឺជា​កីឡាករ​ប្រដាល់​មួយ​ដួង ដែល​តែងតែ​វាយ​ក្នុង​ព្រឹត្តិការណ៍ ធំៗ ក៏ប៉ុន្តែ ឆ្លើយតប​នឹង​ការ​វាយ​ក្នុង​ព្រត្តិការណ៍​ធំ​នោះ វ៉ន វីវ៉ា បាន​ទឹកប្រាក់​តិច​តូច​បំផុត ដែល​មិន​សម​នឹង​ខ្លួន​មាន​ខ្សែក្រវ៉ាត់ ពិភពលោក ISKA រួម​ទាំង​ខ្សែក្រវ៉ាត់ ជាច្រើន ។

​គេ​នៅ​ចាំបាន​ថា ការចង់​ដកខ្លួន​ពី​សង្វៀន របស់ វ៉ន វីវ៉ា ក្រោយ​ប្រកួត​ជាមួយនឹង​កីឡាករ​ថៃ Lamphum Sor Kamsing ឲ្យ​សន្លប់​ស្អាត ត្រឹម​ទឹក​ទី​២ នៅ​រោង​សៀក មុខ​រដ្ឋសភា ។
​ថ្មីៗ​នេះដែរ អ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់ និង​ជា​អ្នក​គាំទ្រ​ដល់ វ៉ន វីវ៉ា ចង់​ឲ្យ​វ៉ន វីវ៉ា ឡើង​សង្វៀន សារជាថ្មី ដោយ​ស្នើ​ទៅដល់ អ្នករៀបចំ​ការប្រកួត​កីឡា ផ្គូរ​ផ្គង់ កីឡាករ វ៉ន វីវ៉ា ប្រកួត​ជា​មួយ​នឹង​កីឡាករ​លំដាប់​លេខ ១ របស់​ថៃ Buakaw Banchamek ដែល​ជា​ម្ចាស់​ខ្សែក្រវ៉ាត់ ទម្ងន់​ធ្ងន់ ស្រាល និង មធ្យម ( Featherweight, Lightweight , Welterweigh ) រួម​ទាំង​ខ្សែក្រវ៉ាត់​តូច​ធំ​ជា​ច្រើន​ទៀត​នៅក្នុង​ដៃ​។ កីឡា​ប្រដាល់ Buakaw Banchamek ក្រៅ​ពី​អាជីព​ប្រដាល់ លោក នៅ​ជា​កីឡាករ​បាល់ទាត់​អាជីព របស់​ក្លិប RBAC F.C. ក្នុង​ក្របខណ្ឌ Regional League Division 2 ។​

​ជាក់​ណាស់ ការ​ផ្គូរ​ផ្គង់​របស់ ទស្សនិកជន ក៏​ព្រោះតែ​មិន​ចង់ឲ្យ វ៉ន វីវ៉ា វាយ​ជាមួយនឹង​ជ្រូក​ថៃ ដែល​ខាង​អ្នករៀបចំ​ការប្រកួត​កីឡាករ រៀបចំ​ឲ្យ​ប្រកួត​កន្លងមក ដោយ​បង្វែរ​ជើង​ខ្លាំង​ខ្លួន (​វ៉ន វីវ៉ា​) ឲ្យ ប្រកួត​ជា​មួយ​នឹង​ជើង​ខ្លាំងៗ​ថៃ ទើប​វា​សាក​សម​នឹង​សមត្ថភាព​របស់ វ៉ន វីវ៉ា ៕
​តើ វា​អាច​ទៅរួច​ទេ ទស្សនិកជន ? បើសិនជា ទៅរួច​មែន មិនដឹងថា កក្រើក ប្រទេស​កម្ពុជា ប៉ុណ្ណា​ទេ មើលទៅ ? សង្ឈឹមថា​នឹង​មាន​ថ្ងៃនោះ​ចោះ ៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/2014-05-22_231500_zps9b97aa9a.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/1266450665_13614173301_zps608a81b3.jpg

មតិយោបល់