ព័ត៌មានជាតិ

Hacker បង្ហាញ Tool សម្រាប់ Activation លើ iCloud

Hacker ពីរ​នាក់ ដែល​ហៅ​ខ្លួនឯង​ថា AquaXetine និង MerrukTechnolog បាន​ប្រកាស​ថា​ពួកគេ​អាច Hack ចូល​ទៅ​កាន់ iCloud បាន​តាមរយៈ Tool របស់ខ្លួន​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ហូឡង់​។​

​ក្រុម Hacker នេះ បាន​ប្រើប្រាស់​នូវ Tool មួយ​ដែល​មានឈ្មោះ​ថា “doulCi” ដែល​អាច​ចូល​ទៅ​កាន់ iCloud ហើយ​អាច Activation ឬ Reactivation ទៅលើ​គណនី​របស់ iCloud បាន ទាំង​នៅលើ iPhone និង iPad ។​
Tool នេះ​អាច​ប្រើ​បាន​នៅលើ​ម៉ាស៊ីន PC និង Mac ដោយ​វា​បាន​ភ្ជាប់​ជាមួយនឹង iTunes នៅ​រាល់ពេល​ភ្ជាប់ iPhone វា​នឹង​ធ្វើការ Detect ហើយ​ស្នើ​ឲ្យ​អ្នកប្រើប្រាស់​ធ្វើការ Activation ។​

AquaXetine និង MerrukTechnolog បាន​ប្រកាស​នៅ​លើ Twitter ថា ខ្លួន​អាច Activation នូវ iPhone និង iPad បាន​រាប់​រាយ​គ្រឿង​ជា​រៀង​រាល់​នាទី​៕​
2014-05-23_110141

មតិយោបល់