ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-8672 បានជិះជ្រេចុះឡើង ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏បានដួលខ្ទាតចូលក្រោមរថយន្តម៉ាក កូរ៉េ២តោនកន្លះដឹកបន្លែ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-4202 ដែលកំពុងជិះស្របទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់តែម្តង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៣៥៥ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បញ្ជាក់ផងដែរថា បន្ទាប់ពីកើតហេតុហើយនោះ អ្នកបើកបររថយន្តមិនបានគេចខ្លួនទៅណានោះទេ គឺបាននៅនឹងកន្លែងកើតហេតុ ដើម្បីធ្វើការដោះស្រាយគ្នាផងដែរ៕
មតិយោបល់