ព័ត៌មានជាតិ

Luis Suarez នឹង​ជា​សះ​របួស​ជង្គង់​ទាន់ World Cup ជើង​ទី ១

អ៊ុយ​រ៉ូ​ហ្គាយ​៖​សមាគមន៍ កីឡាបាល់ទាត់ របស់​អ៊ុយ​រ៉ូ​ហ្គាយ បានបញ្ជាក់​ថា កីឡាករ​ខ្សែប្រយុទ្ធ Luis Suarez ទទួល​វះកាត់​ក្បាលជង្គង់ ខណៈ​មាន​បញ្ហា​ក្នុងអំឡុងពេល​ហ្វឹកហាត់​ត្រៀម​សម្រាប់​ការប្រកួត​បាល់ទាត់​ពិភពលោក នៅ​ប្រេ​ស៊ីល ដែល​ចាប់ផ្តើម​នៅ​ឆ្នាំ ២០១៤ ខាងមុខនេះ ។ ក៏ប៉ុន្តែ ខាង​សហគមន៍ បាន​បន្តថា កីឡាករ​រូបនេះ​គឺ​នៅតែ​មាន​សុទិដ្ឋិនិយម សម្រាប់​ការប្រកួត 2014 World Cup ។​

​ខ្សែ​ប្រយុទ្ធ ហង្ស​ក្រហម Liverpool សញ្ជាតិ​អ៊ុយ​រ៉ូ​ហ្កាយ Suarez ខណៈ​ហ្វឹកហាត់​ជាមួយនឹង​មិត្ត​រួម​ជាតិ ស្រាប់តែ​មាន​បញ្ហា ហើយ​ខាង MRI បានបង្ហាញ​ថា គាត់​ស្ថិតនៅក្រោម​ផ្លៃកាំបិទ ដែល​ស្រោចស្រង់​បញ្ហា​របួស​ឲ្យ​លឿន​ដើម្បី​ទាន់​សភាព​ការប្រកួត World Cup ។​

​ខាង​ក្លិប​តំណាង របស់​អ៊ុយ​រ៉ូ​ហ្គាយ បាន​ធ្វើ​ការអះអាង​ដោយ​មាន​ទំនុកចិត្ត​ថា កីឡាករ Luis Suarez នឹង​អាច​លេង​ក្នុង​ការប្រកួត​ដំបូង ដែល​ត្រូវ​ជួប ក្លិប កូ​ស្តា​រីកា នៅ​ថ្ងៃ​ទី ១៤ ខែ មិថុនា ។​
​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ លោក Roberto Pastoriza បានឲ្យដឹងថា “​បើ​តាម​របាយការណ៍ ខ្ញុំ​ទទួលបាន​ព័ត៌មាន​ថា ពួកគេ មាន​សុទិដ្ឋិនិយម ថា​នឹង​អាច​លេង​សម្រាប់ World Cup ” ។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​កីឡាករ Luis Suarez គឺជា​កីឡាករ​ដែល​ស្វែងរក​គ្រាប់​បាល់​បាន​ច្រើនជាងគេ នៅក្នុង​ក្របខណ្ឌ Premier League ដោយ​ស្វែងរក​គ្រាប់​បាល់ បាន ៣១ គ្រាប់ ៕​
LuisSuarez

មតិយោបល់