ព័ត៌មានជាតិ

ថៃ​គំរាម​បិទ​បណ្ដាញ​សង្គម បើសិនជា​បញ្ចេញមតិ​រិះគន់ រឿ​ងធ្វើ​រដ្ឋប្រហារ​

​ប្រមុខ​កងទ័ព​ថៃ បាន​គំរាម​ដល់​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៅក្នុង​ប្រទេស​ថា នឹង​បិទ​គេហទំព័រ និង​សេវាកម្ម​ផ្សេងៗ បើសិន​ជា​អ្នក​ប្រើ​បញ្ចេញមតិ​រិះគន់​ដល់​កង​ទ​ព័រ​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​។​

​កាលពីដើម​សប្ដាហ៍​នេះ កងទ័ព​ថៃ​បាន​កាន់កាប់​ស្ថានីយ​ទូរទស្សន៍​ចំនួន ១៤ និង​វិទ្យុ​ជាង ៣.០០០​នៅក្នុង​ប្រទេស ដោយ​បាន​ដាក់​ប្រទេស​នៅក្នុង​ច្បាប់អាជ្ញាសឹក បើទោះបីជា​ការផ្សាយ​តាមរយៈ YouTube ក៏​ត្រូវ​បិទ​ដែរ​។​

​ប្រមុខ​កងទ័ព​ថៃ​ក៏​បាន​កោះហៅ​បណ្ដា​ក្រុមហ៊ុន​ផ្ដល់​សេវ​កម្ម ISP ឲ្យដឹង​ពី​បញ្ហា​នេះ​ផង​ដែរ ព្រោះ​ដើម្បី​ទប់ស្កាត់ និង​បង្កា​ទុកជាមុន​។ ថៃ​មិន​បាន​ខ្លាចញញើត​ក្នុង​ការបិទ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ឡើយ ព្រោះ​ថា​កាលពី​ឆ្នាំ ២០០៦ ប្រទេស​មួយ​នេះ បាន​បិទ​គេហទំព័រ YouTube ម្ដង​រួច​ទៅ​ហើយ​ដោយ​ពាក់ព័ន្ធ​ការផ្សាយ​ប៉ះពាល់​ដល់​គ្រួសារ​រាជវង្ស ជាពិសេស​គឺ​ស្ដេច​តែម្ដង ហើយ​ក្រោយមក Facebook Page ចំនួន ១០.០០០​ក៏​ត្រូវ​បាន​បិទ​ផងដែរ ក្នុង​លក្ខណៈ​ដូចគ្នា​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​ត្រឹម​ថ្ងៃនេះ ចំនួន​អ្នកប្រើប្រាស់ Facebook នៅក្នុង​ប្រទេស​ថៃ​មាន​ចំនួន ២៥​លាន​នាក់ និង​អ្នក​ប្រើ​កម្មវិធី LINE មាន​ចំនួន​ជាង ២០​លាន​នាក់ ប៉ុន្តែ​អ្នក​ប្រើ Twitter មិន​ត្រូវបាន​បញ្ជា​ក់ឡើ​យ​៕​
2014-05-23_162605

មតិយោបល់