គ្រូបង្វឹកក្រុមជម្រើសជាតិមិចស៊ិចកូ Miguel Herrera បានប្រកាសហាមឃាត់ក្រុមកីឡាករបាល់ទាត់របស់ខ្លួនមិនឲ្យមានប្រព្រឹត្តការឡើងលើគ្រែក្នុងរយៈពេល ២០ ទៅ ៣០ ថ្ងៃពេញក្នុងកំឡុងពេលការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសប្រេស៊ីលខាងមុខនេះ។
ការសម្រេចចិត្តបែបនេះដោយហេតុតែគេសង្កេតឃើញនៅរយៈពេល ៤ ឆ្នាំចុងក្រោយនេះក្រុមជម្រើសជាតិមិចស៊ិចកូធ្លាប់មានរឿងអាស្រូវ និងជម្លោះជាច្រើនដែលទាក់ទងទៅនឹងបញ្ហានេះ ហើយជាលទ្ធផលមានសមាជិកក្រុម ១០ នាក់ដែលបានជាប់សង្ស័យ និងជាច្រើននាក់ទៀតធ្លាប់ទទួលរងការពិន័យ ហើយវាជាហេតុនាំឲ្យក្រុមបាត់បងកេរ្ត៍ឈ្មោះ នឹងការគាំទ្រយ៉ាងច្រើន។
នៅក្នុងនោះមានប្រទេសមួយចំនួនទៀតដែលប្រកាសមិនអនុញ្ញាតដល់កីឡាករប្រកួតបាល់ទាត់ពិភពលោករួមភេទនៅកំឡុងការប្រកួតដូចជា ប្រទេសនីហ្ស៊ីរីយ៉ា ប្រេស៊ីល ប៊ូស្នៀ។ បើទោះបីជាយ៉ាងនេះក្តីគេបានដឹងថាមានប្រទេសមួយចំនួនមិនបានមិនបានបិទសិទ្ធិមួយនេះទេ ដូចជាបារាំង និងអង់គ្លេសជាដើម៕
មតិយោបល់