ព័ត៌មានជាតិ

រថយន្ត​កាមរី​បា​ឡែន​បើក​ឆ្លងផ្លូវ​ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​របួសធ្ងន់​ម្នាក់​

ភ្នំពេញ ៖ រថយន្ត​កាមរី​បា​ឡែន​មួយ​គ្រឿង​បើក​ឆ្លងផ្លូវ​ទៅ​បុក​ជាមួយ​និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម បណ្តាល​ឱ្យ​អ្នកបើក​ម៉ូតូ​បាក់​ជើង​ម្ខាង​រងរបួស​ធ្ងន់​កាលពី​វេលា​ម៉ោង ៧​និ​ង៤៥​នាទី យប់​ថ្ងៃ ទី​២៥ ឧសភា ២០១៤ នៅ​ចំណុចស្តុ​បអង់​តែ​ន​ទួលគោក តាមផ្លូវ​២៧៣ ស្ថិត​ក្នុង​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ហុងដា​ឌ្រី​ម​បើក​ដោយ​បុរស​ម្នាក់​តាមផ្លូវ​២៧៣​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៏​ត្រូវ​បាន​រថយន្ត​កា​ម៉ា​រី​ឆ្លាម​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2D-4780 បើក​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង​បុក បណ្តាល​ឱ្យ​អ្នកជិះ​ម៉ូ​រងរ​បូស​ធ្ងន់​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ចំណែក​ម៉ូតូ​និង​រថយន្ត​បង្ក​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​វាសវែង​រួច​ក៏​បញ្ជូន​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ រងចាំ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់ ៕
1

មតិយោបល់