ព័ត៌មានជាតិ

ហួសចិត្ត! កូនប្រុសម្នាក់ដុតបំផ្លាញផ្ទះឪពុករបស់ខ្លួន បណ្តាលឲ្យឆេះរងការខូចខាត

តាកែវៈ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៣ និង២០នាទីទៀបភ្លឺ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីអគ្គិភ័យឆាប់ឆេះ ក្រោយមកលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញ ពន្លត់អគ្គិភ័យ និងកម្លាំងអន្តរាគមន៍ចុះជួយអន្តរាគមន៍ ឃើញថាករណីនេះត្រូវបានជនសង្ស័យម្នាក់ ឈ្មោះ ស៊ីប សុខន ភេទប្រុស អាយុ២៤ឆ្នាំ ត្រូវជាកូនបង្កើត ឈ្មោះ យ៉ែម ស៊ីប អាយុ៦៨ឆ្នាំ ស្ថិតក្នុងភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានដុត ផ្ទះរបស់ខ្លួនមានទំហំ ៥x១៥ ប្រក់អំពីក្បឿង ជញ្ជាំងថ្ម ឆាប់ឆេះអស់ប្រហែល ៦០ភាគរយ (ឆេះដំបូលលើ) ត្រូវបានរថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានបាញ់ពន្លត់អស់មួយរថយន្ត និងមិនប៉ះពាល់ដល់អាយុជីវិតឡើយ ។

មូលហេតុ៖ បែកថ្នាំ ( គ្រឿងញៀន ) ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់