ព័ត៌មានជាតិ

រថយន្ត​២​គ្រឿង​បុក​គ្នា​នៅ​ចំណុច​ស្ពាន​នាគ​កោះ​ពេជ្រ​រង​ការខូចខាត​ទាំងសងខាង​

ភ្នំពេញ ៖ រថយន្ត​២​គ្រឿង​ដែល​បើកបរ​ខ្វះ​ការ​អាធ្យាស្រ័យ​អោយ​គ្នា​ទៅវិញទៅមក​ក៏បាន​បុក​គ្នា​នៅ​ចំណុច​ស្ពាន​នា​គកោះ​ពេជ្រ​ធ្វើអោយ​រង​ការខូចខាត​ទាំងសងខាង កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃទី​២៤​ខែ​ឧសភា​ឆ្នាំ​២០១៤ ស្ថិត​ក្នុង​សង្កា​ត​ចតុមុខ ខណ្ឌដូនពេញ​។​

​ហេតុការណ៍​ខាងលើ​នេះ​ប្រភព​ព័ត៌មាន​បាន​អោយដឹង​ថា នៅ​មុនពេល​កើតហេតុ​គេ​សង្កេត​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី ស៊េរី​ឆ្នាំ​៩៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2C-2395 ដែល​រួម​ដំណើរ​លក្ខណៈ​ជា​គ្រួសារ បាន​ធ្វើ​ដំណើរ​ចុះ​ពីលើ​ស្ពាន​នាគ​កោះ​ពេជ្រ ពី​ទិស​ដៅ​កើត​ទៅ​លិច ដោយ​ខណៈ​មក​ដល់​ចំណុច​ផ្លូវបែក​ជា​បួន​ក៏​ស្រាប់តែ​មាន​រថយន្ត​វី​ហ្គោ​មួយគ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ បាត់ដំបង 2A-5979 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន ពី​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​មិន​ព្រម​បន្ថយល្បឿន​នោះ​ក៏​ជ្រុល​ទៅ​បុក​និង​រថយន្ត​កាមរី ចំ​មួយ​ជំ​ហៀ​ង​ផ្នែក​ខាងមុខ​បណ្ដាលអោយ​រថយន្ត​ទាំង​គៀប​ជាប់​គ្នា​រង​ការខូចខាត​ទាំងសងខាង​។​

​បន្ទាប់ពី​កើតហេតុ​ម្ចាស់​រថយន្ត​វី​ហ្គោ​បាន​ចុះ​មក​ស្រែក​ឡូឡា​អោយ​ម្ចាស់​រថយន្ត​កាមរី​ចេញថ្លៃ​ខូចខាត​អោយគេ​មិន​ដូច្នោះ​ទេ​គេ​និង​អោយ​សមត្ថកិច្ច​ធ្វើការ​ទៅ​តាម​ផ្លូវច្បាប់​។​ក្រោយ​កើត​សមត្ថកិច្ច​ជំនាញ​ចរាចរ​បាន​ចុះ​មក​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​នេះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕
5.1

មតិយោបល់