ព័ត៌មានជាតិ

បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ដួល​ម្នាក់ឯង​បណ្ដាលអោយ​រងរបួស​ធ្ងន់​

ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BB-2124 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​រេ​ពេញ ខណៈ​មក​ចំណុច​មុខ​វត្ត​មហាមន្ត្រី​ក្នុង​សង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌចំការមន ដោយសារ​ស្រវឹងស្រា​ខ្លាំង​ពេក​ពេល​ដែល​កំពុង​ជិះ​លឿន​នោះ​ក៏​បាន​ចាប់​ហ្វ្រាំង​ខាង​មុខ​ទាំង​បង្ខំ​បណ្ដាលអោយ​ដួល​បោក​ផ្ទប់​និង​ថ្នល់​រងរបួស​បែកក្បាល​ហូរ​ឈាម​សន្លប់​ស្ដូកស្ដឹង ហើយ​ត្រូវ​បាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ឯកជន​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃទី​២៥​ខែ​ឧសភា​ឆ្នាំ​២០១៤ ស្ថិតក្នុង​សង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌចំការមន​។​
​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍​នគរបាល​អូរ​ឡាំ​ពិ​ក រង់ចាំ​បងប្អូន​ជនរងគ្រោះ​មក​ទទួល​យក​វិញ​៕
4

មតិយោបល់