ព័ត៌មានជាតិ

ជនសង្ស័យ​ភេទ​ប្រុស​ចំនួន​៣​នាក់​និង​ស្ត្រី​ម្នាក់​ពី​បទ​ជួញដូរ​គ្រឿងញៀន​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​ចាប់​ឃាត់ខ្លួន​

​សៀមរាប : ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់​នេះ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​តាមដាន​ស្រាវជ្រាវ​និង​ឈាន​ដល់​ការចាប់​ឃាត់​ខ្លួន​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​២៥​ខែឩសភា​ឆ្នាំ​២០១៤​កន្លងទៅ​នៅក្នុង​ផ្ទះជួល​ស្ថិតនៅក្នុង​ភូមិ មណ្ឌល ១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។

លោក​វរ​សេ​នីយ៌ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌​ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការណ៍​បាន​មានប្រសាសន៍​ឲ្យដឹងថា ដោយ​អនុវត្ត​តាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់ ឯ​.​ឩ ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​និង​ជា​ប្រធាន​គណះបញ្ជាការ​ឯកភាព​ខេត្ត និង ឯ​.​ឩ ឧត្តមសេនីយ៌ត្រី ម៉ន សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​ក៏ដូចជា​ដើម្បី​ធ្វើឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថ្វេរ​ដង​ផង​នោះ​។​ជាក់ស្តែង​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់​នេះ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​ធ្វើ​ការចាប់​ឃាត់ខ្លួន​បាន​ព្រមទាំង​វត្ថុតាង​រួមមាន ម៉ូតូ​សង់ ពណ៍​ខ្មៅ សេរី​ឆ្នាំ​២០១៣​មួយ​គ្រឿង​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ពី​ជនរងគ្រោះ​ដោយ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ កាំភ្លើងខ្លី ១ ដើម មាន​គ្រាប់​ចំនួន ៦​គ្រាប់ និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ១០១,៤៥​ក្រាម គិត​ជា​លុយ​៦​ពាន់​៤​រយ ដុល្លា​សហរដ្ឋអាមេរិក ។

លោក​វរ​សេ​នីយ៌ឯក ស្រី យូ​រ៉ា បាន​បន្ត​ឲ្យ​អ្នកយកព័ត៍មាន​យើង​ដឹង​ទៀតថា បន្ទាប់​ពី​កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​និង​ប្រមូលបាន​នូវ​វត្ថុ​តាំង​ទាំងអស់នេះ​ហើយ​កាលពី​ថ្ងៃ​ទី​២៥​មកដល់​ថ្ងៃ​ទី​២៦​ខែឩសភា​នេះ​ជនសង្ស័យ​បាន​ឆ្លើយ​សារ​ភាព​ថា​ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​នូវ​ករណី​ទាំងអស់​ខាងលើ​ពិតប្រាកដ​មែន ។ ដោយ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​បញ្ជាក់​ថា​ជនសង្ស័យ​ភេទ​ប្រុស​ចំនួន​៣​នាក់​នេះ​គឺ​ធ្លាប់​ជាប់​ព័ន្ធ​ធានា​គារ​ម្នាក់​ម្តង​រួច​មក​ក្នុង​ករណី​ផ្រេងៗ​ពី​គ្នា​ដែល​ទើប​និង​ចេញពី​ព័ន្ធ​ធានា​គារ​ហើយ​បាន​មក​ធើ្វ​សកម្មភាព​រក្សាទុក​ដឹកជញ្ជូន​ឫ​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ក្នុង​ខេត្តសៀមរាប​ក៏​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចាប់​ឃាត់​ម្តងទៀត ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប កសាង​សុំណុំរឿង​និង​បញ្ជូន​ទៅ​កាន់សាលា​ដំបូង​ខេត្តហើយ​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែឩសភា នេះ​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត ៕
​https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Drug1_zpsb8f08967.png
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Drug2_zps82eb0155.png

មតិយោបល់