ភ្នំពេញៈ កាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្ដោយ ផ្លូវជាតិលេខ៥ ស្ថិតសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។
ដំណើររឿង៖ មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាកលែត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HK-4320 បើកដោយបុរសម្នាក់ ដុបនារី២នាក់ពីក្រោយ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចខាងលើបានវ៉ាឆ្វេងកង់បីឥណ្ឌាមួយគ្រឿង ក៏ជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ជីប ម៉ុង ពណ៌សលាយទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 5A-3159 បើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យដាច់កង់មុខម៉ូតូមនុស្សទាំងបីនាក់ខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ស្រាល។ ខណៈនោះឡានពេទ្យយូពេកពលរដ្ឋក៏នាំគ្នាដឹកជនរងគ្រោះទៅមន្ទីរពេទ្យ តែពួកគេបានរត់ចេញពីម៉ូតូកង់បីទៅបាត់អស់រលីង។
ក្រោយពីកើតហេតុ កម្លាំងជំនាញបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី៕
មតិយោបល់