ព័ត៌មានជាតិ

មហាសេដ្ឋី​សូកូឡា ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អ៊ុ​យក្រែន

​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ មហាសេដ្ឋី​លំដាប់​ពិភពលោក លោក Petor Poroshenko បាន​ប្រកាស​ពី​ភាពជោគជ័យ ទាំងស្រុង​លើ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ប្រទេស​អ៊ុ​យក្រែន ដោយ​ទទួលបាន លទ្ធផល​លើស ៥៥​ភាគរយ នៃ​អាណត្តិ​៥​ឆ្នាំ​។​

​តាម​ព័ត៌មាន BBC បានឲ្យ​ដឹង​នៅ​យប់​ជ្រៅ​ថ្ងៃអាទិត្យ ថា លោក Petor គឺជា​មហាសេដ្ឋី សូកូឡា និង​ជា​អ្នកគាំទ្រ សហគមន៌​អឺរ៉ុប និង សហរដ្ឋអាមេរិក ត្រូវបាន​ពលរដ្ឋ អ៊ុ​យក្រែន បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី​អ៊ុ​យក្រែន​។​
​ក្រោយ​ពី​ជាប់ឆ្នោត លោក Petor បាន​ថ្លែងថា “​ជំហាន​ដំបូង​របស់​ខ្ញុំ​គឺ​ខ្ញុំ​បាន​សម្រេចចិត្ត និង​មានបំណង​បញ្ចប់សង្គ្រាម និង​ភាពវឹកវរ​នៅក្នុង​ប្រទេស​ឲ្យបាន​ឆាប់ ព្រមទាំង​ផ្ដល់​មក​វិញ​នូវ​សន្ដិភាព​សម្រាប់​ប្រទេស​អ៊ុ​យក្រែន​”៕​
Petro Poroshenko

មតិយោបល់