បុរសអាយុ ១៦ឆ្នាំម្នាក់ បានទៅកាន់ស្ថានីយ៍ប៉ូលិសដោយខ្លួន ព្រមទាំងបានសារភាពពីទោសកំហុស បន្ទាប់ពីឃើញរូបភាពរបស់ខ្លួនត្រូវបានចុះផ្សាយនៅលើទំព័រកាសែត។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប៉ូលិសនៃទីក្រុងញ៉ូវយ៉កបានឲ្យដឹងថា លោក Khayyam Alexander វ័យ ១៦ឆ្នាំ បានចូលសារភាពទោសដោយខ្លួននៅក្នុងស្ថានីយ៍ប៉ូលិស ដោយសារតែរូបភាពរបស់ខ្លួនត្រូវបានចុះផ្សាយនៅលើទំព័រកាសែតញ៉ូវយ៉កប៉ុស្ដិ៍។ ប៉ូលិសបានឲ្យដឹងថា Alexander បានលួច iPhone 5 របស់ James Pugliatti វ័យ ១៤ឆ្នាំ នៅក្នុងក្លឹបមួយកន្លែង កាលពីថ្ងៃទី១៧ខែមេសា ឆ្នាំ ២០១៤ ហើយភ្លាមៗនោះ James Pugliatti មិនបានប្រើកម្មវិធី Find My iPhone សម្រាប់ស្វែងរកទូរស័ព្ទដៃបាននោះទេ។
ក្រោយមក Alexander បានថតរូបភាពខ្លួនឯងជាមួយនឹងមិត្តភ័ក្តិនៅលើរថភ្លើងក្រោមដី រួចរូបភាពនោះក៏បានផ្ញើកាន់ម្ដាយរបស់ James Pugliatti។ បន្ទាប់ពីឃើញរូបភាពនេះ ជនរងគ្រោះក៏បានបង្ហាញដល់អ្នកកាសែត ទើបធ្វើឲ្យ Alexander ចូលខ្លួនសារភាពនៅក្នុងតុលាការតែម្ដង។
ប៉ូលិសបានបញ្ជាក់ពីទោសកំហុសរបស់ Alexander នោះទេ គ្រាន់តែប្រាប់សារ iPhone 5 នោះត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ៕
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/iphone_5_folders_hero_zps55362e13.jpg
មតិយោបល់