ព័ត៌មានជាតិ

នាវាចម្បាំង​រុស្ស៊ី​-​ចិន ធ្វើ​សមយុទ្ធ​រួម​

​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ ចុះ​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ បានឲ្យដឹងថា ការធ្វើ​សមយុទ្ធ​កង​នាវាចម្បាំង​រួម​គ្នា​ចិន​-​រស្ស៊ី បាន​ធ្វើឡើង​កំពង់ផែ​ក្រុង​សៀង​ហៃ កាលពី​ថ្ងៃអាទិត្យ​។​​កាលពី​ថ្ងៃ​សៅរ៍​កង​នាវិក​ចិន និង​រុស្ស៊ី​បាន​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​លើ​សមុទ្រ ចិន ខាងកើត ។​

​នាវាចម្បាំង​សរុប​ចំនួន​១៤​គ្រឿង​ក្នុងនោះ មាន​នាវាមុជទឹក​ចំនួន​២ , នាវា​ផ្ទុក​យន្តហោះ​៩ គ្រឿង និង ឧទ្ធម្ភាគចក្រ​៦​គ្រឿង​មក​ពី​ភាគី​ទាំងពីរ ក្នុងការ​ធ្វើ​សមយុទ្ធ​ចំនួន​បី​ថ្ងៃ ដែល​មានឈ្មោះ​ថា សមុទ្រ​រួម គ្នា​ឆ្នាំ ២០១៤ ( Joint Sea -2014 ) ។​

​លោក វ៉ាង​ចូ​វ ប្រធាន​ក្រុម​សម្របសម្រួល មក​ពី​កង​នាវិក​ចិន បាន​ប្រាប់​ស៊ីន​ហួថា កិច្ច​សហប្រតិបត្តិ ការ រវាង​កង​នាវិក​ទាំងពីរ​នេះ បាន​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ការ​សមយុទ្ធ​រួមគ្នា​ទៅវិញទៅមក​ក្នុង​រយៈពេល ៣​ឆ្នាំ​កន្លងទៅនេះ ។​

​កាលពី​ថ្ងៃ​ចន្ទ​មេបញ្ជាការ​នៃ​កង​នាវិក​ទាំងពីរ​នឹង​ធ្វើ​កិច្ច​ពិភាក្សា​គ្នា ស្តី​អំពី​ការធ្វើ​សមយុទ្ធ​នេះ​ខណៈ ពេល​នោះ​មី​ស៊ី​ល​ចេង​ស៊ូ (Zheng zhou) និង​មី​ស៊ី​ល Cruiser របស់​រុស្ស៊ី និង​ត្រូវ​គេ​បាញ​បង្ហោះ ជូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀង​ហៃ​ទស្សនា កម្សាន្ត​នៅ​ថ្ងៃ​នោះ​ផងដែរ ៕​
https://i1272.photobucket.com/albums/y389/domneng/3D/chinese1_zpsc9a90404.jpg

មតិយោបល់