ព័ត៌មានជាតិ

រំលោភ និងប្រើហិង្សាលើនារីម្នាក់នៅប៉ៃលិន រត់គេចដល់តាកែវហើយ នៅតែប៉ូលិសតាមចាប់បាន

ប៉ៃលិនៈ លោក ឆោម វ៉ាន់ធី នាយការិយាល័យនគបាលព្រហ្មកំរិតធ្ងន់នៃស្នងការនគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា កំលាំរបស់លោកបានសហការជាមួយកំលាំងនគរបាលខេត្តតាកែវ ធ្វើការឃាត់ខ្លួនជនសង្ស័យតាមដីការលេខ៣៤១ព.ស ១៦ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ របស់ព្រះរាជអាជ្ញារង ថុល គឹមហ៊ឹង បង្គាប់ឲ្យតាមចាប់ខ្លួនជនសង្ស័យក្នុងករីណីរំលោភសេពសន្ធវៈ និងប្រើហិង្សាទៅលើ ជនរងគ្រោះឈ្មោះ ហ៊ុយស៊ គឹមហឿង ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី២៦ខែតុលាកន្លងទៅរួចរត់គេចទៅខេត្តតាកែវ។

លោកបន្តទៀតថាលុះនៅម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦នៅចំណុចសាលារៀនអនុវិទ្យាល័យ សុខអានព្រៃធំ ស្ថិតក្នុងភូមិព្រៃធំ ឃុំពេជ្រសា ស្រុកកោះអណ្តែត ខេត្តតាកែវ កំលាំងសហការ ក៏បានឃាត់ខ្លួនបានជនសង្ស័យឈ្មោះ សៀង សែន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិនមុខរបររត់តាក់ស៊ី។ បច្ចុប្បន្នកំលាំងកំពុងបន្តនាំខ្លួនតាមនិតិវិធី៕

photo_2016-10-29_18-54-56photo_2016-10-29_18-55-07

មតិយោបល់