មន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអាទិត្យថា ពួកអាជ្ញាធរឥណ្ឌា នឹងដាក់ពង្រាយបុគ្គ លិកប៉ូលិសប្រមាណ ១០.០០០នាក់នៅថ្ងៃចន្ទនេះ នៅកណ្តាលរដ្ឋធានី និងជុំវិញ វិមានប្រធានាធិបតី Rashtrapati Bhavan ក្នុងអំឡុងពិធីស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រី លោក ណារ៉េនដ្រា ម៉ូឌី។
មេបញ្ជារួមប៉ូលិសក្រុងដេលី លោក M.K Meena បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា បុគ្គលិក សន្តិសុខ នឹងជាកងកម្លាំងមកពីទាហានប៉ារ៉ា មានដូចជាក្រុមការពារពិសេសនិងឆ្មាំសន្តិសុខជាតិ ។
លោកបាននិយាយថា សន្តិសុខដែលគេដាក់ការពារចំនួន៤ ជាន់នៅជុំវិញវិមានប្រធានាធិបតី ហើយ និងការដាក់បញ្ជាហាមប្រាមជាសារធារណៈចំពោះការប្រមូលផ្តុំគ្នា ដែលមានមនុស្សចំនួនចាប់ពីប្រាំ នាក់ ឬលើសពីនេះត្រូវបានគេហាមឃាត់ នៅក្នុងតំបន់ភាគកណ្តាល នៃទីក្រុង ញ៉ូវដេលី ។
លោក ម៉ូឌី ក្នុងពេលត្រូវស្បថចូលកាន់តំណែងនៅថ្ងៃចន្ទនេះ លោកនឹងក្លាយទៅជានាយករដ្ឋមន្ត្រីថ្មី មួយរូប របស់ប្រទេសនេះ បន្ទាប់ពីទទួលជោគជ័យដ៏លើសលប់ក្នុងការបោះឆ្នោតជាតិតាមរយៈគណ បក្ស Bharatiya Janata ៕
មតិយោបល់