កោសិកាធម្មតានៅក្នុងរាងកាយរបស់យើង ប្រសិនបើទទួលរងនូវផលប៉ះពាល់រយៈពេលវែង អាចវិវត្តទៅជាជំងឺមហារីក។ ការប៉ះពាល់លើកដំបូងចំនូននៃកោសិកាមានការកើនឡើង ប៉ុន្តែវាមិនទាន់ផ្លាស់ប្តូររោគសញ្ញានៅឡើយទេ។ បន្ទាប់មកដោយមានការកើនឡើងនៅក្នុងចំនួនកោសិកា ដែលមានភាពខុសគ្នាដោយយឺតៗ មុនពេលក្លាយទៅជាជំងឺមហារីក។ លើសពីនេះទៅទៀតប្រភេទផ្សេងគ្នានៃដុំសាច់ត្រូវបានមេរោគមហារីកបំលែងទៅជាជំងឺមហារីក។ តែសំណាងល្អដុំសាច់ទាំងនេះត្រូវបានឆ្លងកាត់ការផ្លាស់ប្តូរដំណាក់កាលធ្ងន់ធ្ងរមុនពេលក្លាយទៅជាជំងឺមហារីក។ ប្រសិនបើអ្នកអាចរកឃើញនៃការព្យាបាលអ្នកជំងឺភាគច្រើននឹងជៀសផុតពីជំងឺមហារីក។ ខាងក្រោមនេះគឺជាជំងឺមួយចំនួនដែលនឹងក្លាយទៅជាជំងឺមហារីកប្រសិនបើអ្នកនៅតែបណ្តែតបណ្តោយយូរពេក៖
១. រោគរលាកក្រពះរាំរ៉ៃ
២. ដំបៅមាត់ស្បូនមានភាពធ្ងន់ធ្ងរ
៣. ដំបៅក្រពះពោះវៀន ប្រហោងធ្មេញ ទ្វាមាស និងមាត់
៤. ដុះសាច់ដូចជាកូនកណ្តុរ
៥. ស្បែកស្ងួតត្រូវបានប្តូរពណ៌
៦. ដុំពកមួយចំនួនដែលបណ្តោលមកពីបញ្ហាផ្សេងៗ
៧. ជំងឺផ្សិតលើស្បែកភាគច្រើនកើតលើមនស្សចាស់។
ដូច្នេះហើយរាល់ការកើតមានជំងឺនីមួយៗលោកអ្នកត្រូវមានភាពសកម្មក្នុងការព្យាបាលបន្តិច ដើម្បីកុំឲ្យកើតមានជំងឺកាន់តែធ្ងន់ធ្ងរទៅៗ។ ជាពិសេសចំពោះស្ត្រីដែលកើតមានជំងឺដំបៅមាត់ស្បូនគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យទើបប្រសើរ៕
មតិយោបល់