ព័ត៌មានជាតិ

ជនសង្ស័យ​ម្នាក់​ឆក់​ទូរស័ព្ទ​ពី​ជនបរទេស​មិនបាន​សម្រេច​ត្រូវ តុលាការ​ពលរដ្ឋ​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ធ្វើដំណើរ​ដោយ​ថ្មើរជើង​បានធ្វើ​សកម្មភាព​ឆក់ ទូរ​សព្ទ័​ដៃ​មួយ​គ្រឿង​ពី​ជនបរទេស​ដែល​កំពុង​ដើរ​នៅតាម​ផ្លូវ ប៉ុន្តែ​មិន​បាន​ម្រេច​ទេ​ដោយសារ​ជនរងគ្រោះ​និង​មិត្តភក្តិ​ជន​រង គ្រោះ​រត់​ដេញ​តាម​រហូត​ដល់​មុខ​ផ្សារកណ្តាល​ក៏​ត្រូវបាន​ប្រជា​ពល រដ្ឋ​ព័ទ្ធ​ចាប់​បាន​និង​ស្វា​គម​ន៏​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​ឡើង​ទ្រោម ខ្លួន ។​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាបភ្លឺ ឈានចូល​ថ្ងៃ​ទី ២៧ ឧសភា ២០១៤ នៅ​ចំណុច​មុខ​ផ្ទះ​លេខ ៣៧ ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សារកណ្តាល ខណ្ឌដូនពេញ ។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ជនជាតិ​ឥណ្ឌា​ដើរ​តាម​ផ្លូវ​មាត់ទន្លេ ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ ក៏​ត្រូវ​បាន​ជួប​ចោរ​ម្នាក់​ដើរ​មក​ឆក់​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ​រួច រត់គេចខ្លួន ប៉ុន្តែ​ត្រូវបាន​ជនរងគ្រោះ​និង​មិត្តភក្តិ​ជនរងគ្រោះ​នាំគ្នា រត់​ដេញ​តាម​រហូត​ដល់​មុខ​ផ្សារកណ្តាល​ទើប​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំគ្នា​ព័ទ្ធ​ចាប់​បាន​ហើយ​ស្វា​គម​ន៏ ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជន សង្ស័យ​ទៅ​កាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​កណ្តាល​ដើម្បី​សាកសួរ​រួច បញ្ជូនបន្ត​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ដើម្បី​កសាង​សំ ណុំ​រឿង​ទៅតាម​ផ្លូវច្បាប់ ៕

2014-05-27_091747

មតិយោបល់