អេស្ប៉ាញ៖អ្នកចាំទីដែលខ្ចីពីក្លិប តោខៀវ កីឡាករ Thibaut Courtois បានសម្តែងនូវអារម្មណ៍ ប្រាប់លោក Diego Simeone ជាគ្រូបង្វឹក Atletico Madrid ថា គាត់ចង់នៅពហុកីឡដ្ឋាន Vicente Calderon ដោយមិនចង់វិលត្រឡប់ទៅកាន់តោខៀវឡើយ។
កីឡាករវ័យ ២២ ឆ្នាំ នឹងវិលទៅកាន់តោខៀវវិញ នៅរដូវកាលនេះ បន្ទាប់ពីការខ្ចីលើកទី ៣ នេះ ផុតកំណត់ ខណៈដែលកន្លែងលេងរាល់ថ្ងៃ ជាកន្លែងដ៏ល្អបំផុតនោះ ។
អ្នកចាំទីសញ្ជាតិបែលហ្សិករូបនេះ បានឲ្យដឹងថា លោក មិនចង់វិលទៅកាន់ ពហុកីឡដ្ឋាន Stamford Bridge ដែលមានកីឡាករ អ្នកចាំទី Petr Cech លេខ ១ នៅទីនោះ ។
ប្រធានប្រតិបត្តិរបស់ Atletico លោក Angel Gil Marin បានអះអាងថា អ្នកចាំទីរូបនេះ មានគោលដៅចង់លេងបន្តនៅរដ្ឋធានីប្រទេសអេស្ប៉ាញ ។ក៏ប៉ុន្តែវាមិនអាស្រ័យលើគាត់នោះទេ ព្រោះថាពេលនេះ អ្នកចាំទីរបស់តោខៀវ លោក Cech មានបញ្ហារបួស ។
បច្ចុប្បន្នកាលនេះ Cech កំពុងព្យាបាលើបញ្ហាស្មា ដែលរងរបួស ដែលអាចនឹងអវត្តមាននៅរដូវកាលក្រោយ ដូចនេះ Thibaut Courtois នឹងត្រូវបង្ខំឲ្យមកលេងជួសតំណែង កីឡាកររូបនេះ ៕
មតិយោបល់