ព័ត៌មានជាតិ

យុវជនម្នាក់ក្លាហានណាស់! អត់លុយចាក់សាំងចូលក្លឹបក៏សម្រេចចិត្តធ្វើរឿង…

ភ្នំពេញៈ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ ករណីបន្លំខ្លួនចូលលួចទូរស័ព្ទដៃបាន ៤គ្រឿង តែម្ចាស់មកទាន់ ចាប់ឃាត់ខ្លួនប្រគល់ឲ្យប៉ូលិស ស្ថិតនៅបន្ទប់ជួល ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ជនសង្ស័យឈ្មោះ កុល បូរី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិត្រពាំងទ្រព្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើត ភូមិក្រែក ឃុំជីមាន់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ជនរងគ្រោះឈ្មោះ ទូ ស្រស់ ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។

យោងតាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈពេលដែលគាត់គក់ខោអាវហើយ បានយកទៅហាលនៅដីវាល ក្បែរនោះ ទូរស័ព្ទចំនួន ៤គ្រឿង រួមទាំងរបស់មិត្តភក្តិផង ទាញទ្វារបន្ទប់បិទហើយចេញទៅហាលខោអាវ លុះពេលមកវិញឃើញទ្វារចំហរ ជនសង្ស័យ ឈរខាងមុខដើរចូលក្នុងបន្ទប់ ស្រាប់តែបាត់ទូរស័ព្ទអស់ ពីលើកុងម៉ា មកសាកសួរជនសង្ស័យវិញ ឆ្លើយមិនប្រក្រតីអ្នកក្បែរខាង ឆែកមើលពុទ្ធោ ទូរស័ព្ទលួចយកទាំង ៤គ្រឿង សំណាងហើយមកទាន់ ពលរដ្ឋជួយចាប់ឃាត់ប្រគល់ឲ្យប៉ូលិស។

ក្រោយឃាត់ខ្លួន និងការសាកសួរជនសង្ស័យសារភាពថា មកពីម៉ូតូអស់សាំងអត់លុយចាក់ ហើយអត់លុយចូលក្លឹបបានឱកាស រុញទ្វារបន្ទប់ អត់ឃើញម្ចាស់ ចូលលួចតែម្តងគេចខ្លួនអត់ទាន់ ម្ចាស់មកទាន់ចាប់ខ្លួន បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងនៅប៉ុស្តិ៍ចោមចៅ៣ និងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ បន្តតាមនីតិវិធី ៕

មតិយោបល់