ព័ត៌មានជាតិ

ស្រវឹងស្រា​ធ្លាក់​ភ្នែក បើករថយន្ត​ដេក​កណ្តា​ល​ផ្លូវ

​ភ្នំពេញ​៖ បុរស​ម្នាក់​ដែល​ស្រវឹង​ធ្លាក់​ភ្នែក​បាន​បើករថយន្ត​មក​ឈប់​នៅ​កណ្តាលផ្លូវ​ធ្វើ​មិនដឹង​កាលពី​វេលា​ម៉ោង ៤ និង​១០​នាទី​ទាប់ភ្លឺ ថ្ងៃទី​២៧ ខែ ឧសភា ឆ្នាំ​២០១៤ ស្ថិត​នៅ​ចំណុច​ក្បែរ ហាង​យីហោ សួន​រីករាយ តាម​បណ្តោយ​ផ្លូវ​៦៣ ក្នុង​សង្គាត់ បឹងរាំង ខណ្ឌ ដូច​ពេញ ។​

តាម​ប្រភព​នៅ​កន្លែង​បានឲ្យដឹង​ថា​គេ​បាន​ឃើញ បុរស​ម្នាក់​បាន​បើករថយន្ត​កូរ៉ូឡា មួយគ្រឿង ពណ៌ ស្ករ ពាក់​ស្លាក់​លេខ ភ្នំពេញ 2R-4075 បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ៦៣ ពី​ទិស​ដៅ​ជើង​ទៅ​ត្បូង ស្រាប់​មកដល់​ចំណុច​ហាង​យីហោ សួន​រីករាយ ក៏​រថយន្ត​ខាងលើ​នេះ​បាន​បើក​មក​ឈប់​ដេក​នៅ​កណ្តាលផ្លូវ តែម្តង ភ្លាមៗ​ដោយ​ប្រជា​ពលរដ្ធ​នៅ​ក្បែរ​កន្លែង​នោះ ឃើញ​ដូចនេះ​ក៏​បាន​នៅ​គោះ​កញ្ចក់ ដាស់​បុរស​ដែល​កំពុង​ដេក​នៅ​ក្នុង​រថយន្ត​ឲ្យ​ភ្ងាក់ឡើង ព្រោះ​ខ្លាច​មាន​អ្នក​ឆ្លៀត​ឪ​កាស លួច​សំភារៈ​មាន​តំលៃ ហើយ​ក៏​បុរស​ខាងលើ​បាន​បើករថយន្ត​បន្ត​ទៅមុខ​ទៀត ៕
2014-05-27_095716

មតិយោបល់