ថវិកាចំនួន ២លានរៀល និង អាវយឺត ៦០០អាវ ព្រមទាំងសម្ភារៈមួយចំនួន ស្មើទឺកប្រាក់សរុប៣ពាន់ ២៥០ ដុល្លា ដែលជាអំណោយរបស់ ROTARY INTERNATIONAL នៃសាធារណរដ្ឋកូរ៉េដឹកនាំដោយលោក SEONG YOUN.Ji អភិបាលស្រុក៣៧៤០ និង អស់លោកលោកស្រីជាសមាជិករ៉ូតារីនាំយកមកប្រគល់ជូនដល់គណៈ កម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តសៀមរាប ក្រោមវត្តមានរបស់ឯ.ឧ ប៊ុន ថាប្ញទ្ធិអនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង ជាអភិបាលរងនៃ គណៈអភិបាលខេត្ត ព្រមទាំងអស់លោក លោកស្រីជាមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្តជាច្រើនរូបទៀត ។
បន្ទាប់ពីមតិស្វាគមរបស់លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តសៀមរាបរួចមក មានប្រសាសន៍នោះដែរលោកSEONG YOUN.Ji ជាអភិបាលស្រុក៣៧៤០បានបញ្ជាក់អំពីគោលបំណងរបស់សមាគមROTARY INTERNATIONAL នៃសាធារណរដ្ឋកូរ៉េ ដែលបានមកធ្វើទេសចរណ៍នៅកម្ពុជា ពិសេសនៅលើទឹកដីខេត្តសៀមរាបព្រមទាំងបានធ្វើការស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងតម្រូវការដ៏ចាំបាច់របស់ កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះនិង ងាយរងគ្រោះ ដោយគ្រោះធម្មជាតិជាដើម ។
ក្នុងនាមតំណាងឯ.ឧ ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក៏ដូចជាប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តសៀមរាបឯ.ឧប៊ុនថាប្ញទ្ធិក៏បានធ្វើការសម្តែងនូវអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់លោកSEONG YOUN.Ji និង សហការីសមាគមROTARY INTERNATIONALដែលសបញ្ជាក់ ពីទឹកចិត្តដ៏មនុស្សធម៌ ដើម្បីចូលរួមជាមួយសកម្មភាពនៃចលនាកាកបាទក្រហមកម្ពុជា ក្នុងការចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ នៅលើភូមិសាស្ត្រខេត្តសៀមរាប ។
ឯកឧត្តមក៏បានលើកឡើងពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋកូរ៉េក្នុងនោះខេត្តសៀមរាបក៏មានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត ក្រុងមួយចំនួនរបស់ប្រទេសកូរ៉េ លើការងារទំនាក់ទំនង កិច្ចសហប្រតិបត្តិការនឹងគ្នាបានល្អទៀតផង ។ ម្យ៉ាងទៀតកាយវិកាដ៏មនុស្សធម៌របស់ប្រជាជនកូរ៉េនាពេលនេះ ក៏ជាការឆ្លើយតបបានទាន់ពេលវេលា ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋរងគ្រោះ ក្នុងការចុះជួយសង្គ្រោះប្រជាជនរងគ្រោះនៅខេត្តសៀមរាប ។ឯ.ឧ ប៊ុនថាប្ញទ្ធិក៏បានបន្តទៀតថា តាមរយៈអំណោយសប្បុរសធម៌ របស់បងប្អូនសប្បុរសជនសមាគមROTARY INTERNATIONAL ដែលបានប្រគល់ជូននា ពេលនេះគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងនាំយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះនៅតាមបណ្តាក្រុង ស្រុក ។
ក្នុងនោះឯកឧត្តម ក៏បានលើកឡើងថា អំណោយជាសម្លៀកបំពាក់ថវិកា និង សម្ភារៈ នៅពេលនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងនាំយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ឲ្យបានទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងសកម្មភាព នៃការចាំបាច់ ក្នុងការដោះស្រាយបញ្ហាជីវភាពរស់នៅ របស់បងប្អូនដែលទទួលរងគ្រោះ និង ដើម្បីការបង្កើនូវថវិកាទ្រទ្រង់សកម្ម ភាពចលនាមនុស្សធម៌កាកបាទក្រហមកម្ពុជា ក្នុងការយកទៅបម្រើការសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះជាដើម ៕
មតិយោបល់