ព័ត៌មានជាតិ

ឯកឧត្តម​ ខូយ​ សុខា​ និង​ឯកឧត្តម​ម៉ៅ​ ធនិន​ អញ្ជើញ​ចូលរួម​បុណ្យសព​ចៅសង្កាត់រង​រលាប និង​សាកសួរ​សុកទុក្ខ​អ្នក​ជម្ងឺ នៅ​មន្ទីរពេទ្យបង្អែក​​ស្រុក​សំពៅ​មាស​

នៅ​ថ្ងៃ​ទី ២៦ ខែ ឧសភា ឆ្នាំ​២០១៤ ឯកឧត្តម ខូ​យ សុខា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​​ខេត្ត​ពោធិ៍សាត់ និង ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​អញ្ជើអ​ចូលរួម​រំលែកទុក្ខ​ក្រុមគ្រួសារ​សព​លោក ញឹក​ផាត ចៅសង្កាត់រងរ​លាប​ក្រុង​ពោធិ៍សាត់ ដែល​បាន​ទទួលមរណភាព ក្នុង​ជន្មាយុ ៦៤ ឆ្នាំ ដោយ​មាន​ជម្ងឺ​ផ្លូវដង្ហើម​ដង្ហើម កាលពី​ថ្ងៃ​ទី ២៥​ខែ ឧសភា ឆ្នាំ​២០១៤ ។

មានមតិ​សំណេះ ឯកឧត្តម ខូ​យ សុខា បាន​កោតសរសើរ ចំពោះ​លោក ញឹក ផាត កាល​ដែល​គាត់​នៅ​មាន​ជីវិត​លោក​បាន​បំពេញ​ការងារ​ជូន​ក្រុមប្រឹក្សារ​លាប​បាន​យ៉ាង​ល្អ​ដែល​មាន​ការស្រឡាញ់​រាប់អាន​ពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​លោក​បាន​បំពេញ​តួរ​នាទី​ក្នុង​ការបោះឆ្នោត​ក្រុម​​ប្រឹក្សា​ខេត្ត​ក្រុង​ស្រុក​ឃុំ​សង្កាត់​រួច​លោក​ក៏​បាន​ទទួល​មរណភាព​លា​យើង​ដោយ​គ្មាន​ថ្ងៃ​វិលត្រឡប់​គឺ​លា​យើង​ទាំ​អស់​គ្នា​ជា​រៀងរហូត ឯកឧត្តម ប្រធាន​គណបក្ស​ខេត្ត និង ឯកឧត្តម អភិបាលខេត្ត​បាន​ជយ​ប​ឧ​ត្ថ​ម្ភដល់​ក្រូ​ម​គ្រួសារ​នៃ​សព​លោ​ញឹក​ផាត​មាន​ប្រាក់​រៀល​ចំនួន​មួយ​លាន សែសិប​ប្រាំ​​មួយ​ម៉ឺន​រៀល និង ប្រាក់​ដុល្លា ចំនួន ១៣០​ដុល្លា សហរដ្ឋអាមេរិក ។​

ត​មក ឯកឧត្តម ប្រធាន​គណបក្ស​ខេត្ត និង ឯកឧត្តម អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់ ​បាន​ចុះ​សាកសួរ​សុខទុក្ខ​លោកស្រី​ទូច​ណូ​មេឃុំ​អន្លង់ត្នោត​ស្រុក​ក្រគរ និង លោក​សូ​សា​លួត​​ចៅសង្កាត់រងរ​លាប​ក្រុង​ពោធិ៍សាត់​ដែល​កំពុង​សំរាក​ដេក​ព្យាបាល​ជម្ងឺ​ក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​​សំពៅ​មាស ឯកឧត្តម បាន​ឧបត្ថម​ថវិការ​ក្នុង ម្នាក់ៗ​ទទួលបាន នូវ​ប្រាក់​ដុល្លា​ចំនួន ១០០​ដុល្លា ​និង​ប្រាក់​រៀល ចំនួន ៥០​ម៉ឺន​រៀល និង ឧបត្ថម​ដល់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ដ៏ទៃទៀត ដែល​កំពុង​ព្យាបាល​នៅ​ទីនោះ​ផងដែរ៕
2014-05-27_125432

មតិយោបល់