ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Jaden Smith និង Kylie Jenner ជាប់​ដាន​មន្ទិល​ចាស់

​តារា​ម៉ូ​ដែល​វ័យក្មេង Kylie Jenner និង តួ​ប្រុស Jaden Smith ត្រូវបាន​គេ​រាយការណ៍​ថា ឃើញ​បណ្តើរគ្នា ជា​សាធារណៈ ដោយ​មាន​ភាព​ផ្អែម​ល្អែម កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ ។​​ដើមឡើយ តារា​សម្តែង​វ័យក្មេង ពីរ​ដួង​នេះ ត្រូវបាន​សារព័ត៌មាន​ផ្សាយ​ថា​មាន​ទំនាក់ទំនង​ស៊ីជម្រៅ ក៏ប៉ុន្តែ ពួកគេ​បាន​បកស្រាយ​ថា គ្រាន់តែ​ជា​មិត្តភក្តិ​គ្នា តែប៉ុណ្ណោះ ហើយ​ក៏​ត្រូវបាន​គេ​ប្រទះឃើញ បណ្តើរ​គ្នា ចូលរួម​បង្គ​ល​ការ​អតីត​តួ​សិច​នាង Kim Kardashian និង​តារា​ចម្រៀង​រ៉េ​ប Kanye West កាលពី​ថ្ងៃ សៅរ៍ សប្តាហ៍​កន្លងទៅ​នេះ ។​

​ប្រភពព័ត៌មាន E! News បានឲ្យដឹងថា នាង Kylie Jenner អាយុ ១៥ ឆ្នាំ និង តួ​ប្រុស​ក្នុង​រឿង ‘After Earth’ អាយុ ១៦ ឆ្នាំ បាន​បណ្តើរគ្នា​យ៉ាង​ផ្អែម​លើផ្លូវ ជា​សាធារណៈ នៅ Forte di Belvedere ក្នុង​ប្រទេស​អ៊ីតាលី ។​
​ការ​បណ្តើរគ្នា​នេះ នៅ​តែ​ធ្វើឲ្យ​គេ​សង្ស័យថា ពួកគេ លើសពី មិត្តភក្តិ ដែល​ធ្លាប់បាន​អះអាង កាលពី​ខែ ធ្នូ កន្លងមក ៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/2014-05-27_124804_zps42cff299.png

មតិយោបល់