អ្នកចាត់ការទូទៅរបស់ តារាចម្រៀងដែលបានចែកឋានទៅលោក Michael Jackson បានព្យាយាមបង្ខាំង តារាចម្រៀងនេះ ឲ្យគេចផុតពីការញៀនថ្នាំ ។
លោក Ron Weisner ដែលជាអ្នកត្រួតពិនិត្យ លើអាជីព តារាចម្រៀងប៉ុបលំដាប់ពិភពលោក Michael Jackson បានដាក់ផែនការសង្គ្រោះ ស្តេចចម្រៀងប៉ុប ដែលប្រឈមនឹងបញ្ហាកាលពីឆ្នាំ ២០០៦ ក្នុងអំឡុងពេលដែលគាត់ត្រូវបានថ្នាំ ដាក់ទណ្ឌកម្ម ។
បើយោងតាមការដកស្រងចេញពិសៀវភៅថ្មីរបស់លោក Ron ដាក់ចំណងជើងថា ‘Listen Out Loud’ ដែលទទួលបានដោយ កាសែត New York Post ដោយបានបង្ហាញថា លោក Ron បានសហការជាមួយនឹង ប្អូនស្រី លោក Michael នាង La Toya Jackso បានដាក់បង្ខាំង តារាចម្រៀងរូបនេះ ឲ្យជៀសផុតពីថ្នាំ ក៏ប៉ុន្តែដោយការអាណិតអាសូរពីសំណាក់បងប្អូនស្រីតារាចម្រៀងរូបនេះ ការចាប់បង្ខាំងលើកទី ១០ មិនត្រូវបានធ្វើឡើយដោយទុកនាទីចុងក្រោយឲ្យស្តេច ចម្រៀងប៉ុបនេះ។ក្នុងនោះ លោក Ron បានសរសេរថា”នោះជាការពិតណាស់ លោកបានចាប់ជម្រិត តារាចម្រៀងរូបនេះ ឲ្យនៅជ្រុងម្ខាងពីពិភពលោក”។
សូមបញ្ជាក់ផងដែរថា តារាចម្រៀង Michael Jackson បានស្លាប់ នៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០០៩ នៅអាយុ ៥០ ឆ្នាំ ដោយសារតែការប្រើប្រាស់ថ្នាំលើសកម្រិត ៕
មតិយោបល់