ព័ត៌មានជាតិ

ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្ដែត​ទឹក​តាម​ប្រឡាយ​ជាប់​ផ្លូវជាតិ​លេខ ៥​ត្រង់​តំបន់​ឧស្សាហកម្ម​ពិសេស​អូ​នាង

​ន្ទាយ​មានជ័យះ វេលា​ម៉ោង​៦.៣០​នាទី​ព្រឹក​ថ្ងៃទី​២៧​ខែ​ឧសភា​ឆ្នា​២០១៤ មាន​គេ​ប្រទះឃើញ​សាកសព​ហើម​អណ្ដែត ទឹក​ប្រឡាយ​ខាងជើង​ជាប់​ផ្លូវជាតិ លេខ​៥ ត្រង់​ផ្លូវ​បទ​ចូលទៅ​តំបន់ឧស្សាហកម្ម​ពិសេស​អូ​នាង ស្ថិតក្នុង​ភូមិ​កូន ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​មិន​ដឹង​មូល ហេតុ ។

​ប្រភព​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា មាន​អ្នក​រត់​ម៉ូតូឧុប​បាន​ប្រទះឃើញ សព​ក៏​ផ្អើល​ឆោឡោ​ឡើង​បាន​រាយ​ការណ៏ ដល់​នគរបាល​ជំនាញ​ចុះ​ត្រួត ពិនិត្យ ប្រភព​មាន​ពត៏មាន​មួយទៀត ពី​អ្នករស់នៅ​ម្ដុំ​កន្លែង កើតហេតុ​បាន អោយ ដឹងថា កាលពី​វេលា​ម៉ោង​៨.៣៥​នាទី​យប់ ថ្ងៃទី​២៥​ខែ​ឧសភា​ឆ្នាំ​២០១៤ មាន​ករណីយ៏​គ្រោះថ្នាក់​ចរាចរ​មួយ​បង្ក​រឡើ​ង​ដោយ​រថយន្ត​កៀរ មនុស្ស​នៅ​ផ្លូវ​ចូល​ទៅ​វត្ត​អូ​ខៃ ដន ពេលនោះ​ក៏​នាំគ្នា​ចេញមក​មើលឃើញ​លើក​ជនរងគ្រោះ មក​ដាក់​នៅ​ត្រង់​ផ្លូវបំបែក​៥០​ម៉ែត្រ នោះ​ដោយ​មិនដឹង​ជា​ជនរងគ្រោះ​មាន​បង ប្អូន​រស់នៅ​ទីណា​លុះ​ព្រឹក​ឡើង​ក៏ បាត់​ជនរងគ្រោះ​ពី​កន្លែង​តែម្ដង ក៏​ក្មាន​អ្នក​ណា​មាន​ចំណាប់​អា​រម្ម​ណ៏​អ្វីដែរ ព្រោះ​ថា​មិនមែន​ជា​សាច់ញ្ញាតិ រហូតមក​ទល់​ព្រឹក​ថ្ងៃកើតហេតុ ទើប​មាន​គេ​ប្រទះ ឃើញ​សព​អណ្ដែត​ទឹក​តែម្ដង ប្រភព​ពី​មន្ត្រី​នគរបាល​ជំនាញ​បានឲ្យដឹងថា សាកសព​បុរស​មិន​មាន​អ​ត្ត សញ្ញាណ​ទេ លើ​ខ្លួន​ជនរងគ្រោះ​មាន​ស្លាកស្នាម​ផុង​ល​លា ក្បាល​ផ្នែក​ខាង ក្រោយ ជនរងគ្រោះ​ស្លាប់​ប្រហែល​២​យប់​ហើយ ជនរងគ្រោះ​មាន​ស្លៀកខោ ខ្លី​ខ្មៅ គ្មាន​ពាក់​អាវ​ទេ តាម​ការវាយតម្លៃ​សាកសព និង​តាម​ប្រភព​ពី​កន្លែង កើតហេតុ សា​សព​គឺជា​ជន​រង គ្រោះ​ដែល​រថ យន្ត បុក​កៀរ បច្ចុប្បន្ន សា​សព ត្រូវបាន​មន្ត្រីនគរបាល​ជំនាញ ក្រុង​ប៉ោយ ប៉ែត រងចាំ​ព្រះរាជ​អា ជ្ញា និង មន្ត្រី​ជំនាញ​មកពី​ខេត្ត​ដើម្បី​ពិនិត្យ​និង​សំរេច ៕

2014-05-27_160147
https://i1272.photobucket.com/albums/y389/domneng/3D/2014-05-27_160048_zps3814041c.png

មតិយោបល់