ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក ពន្លះម៉ូតូមួយគ្រឿង ផ្ដាច់ជីវិតបុរសម្នាក់

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តរថយន្តមិនស្គាលម៉ាក ទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ បុកនិងម៉ូតូ បើកបញ្ច្រាសតិសគ្នា បណ្ដាលឲ្យស្លាប់បុរសម្នាក់ភ្លាមៗនៅនឹងកន្លែង នៅបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨៥-១៨៦ ជិតរោងចក្រម៉ែនអ៊ូ ស្ថិតក្នុងភូមិបន្ទាយប្រីយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង ៩ និង៥៥នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។

ជនរងគ្រោះយុវជនម្នាក់ឈ្មោះ ហ៊ន ក្រឹង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករដឹងគ្រឿងសំណង់វាលរេញ ស្រុកកំណើតភូមិព្រៃព្រូស ឃុំព្រៃក្រឹស ស្រុកកំពង់ត្រាច បច្ចុប្បន្នភូមិតនរពាំងស្អុយពីរ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយុកើតហេតុរថយន្ត បានបើកគេចទៅបាត់ ដោយបន្សល់ទុកកាងមុខ និងស្លាកលេខព្រះសីហនុ 2A-9059 ៕

មតិយោបល់