ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រាប សុវត្ថិ នឹកឃើញ ៥ បទ នឹក​ដល់​ម្ចាស់​

​ក្រោយ​ការ​ខ្ទប់​រាំងជល់ ចេញ​បទ​ចម្រៀង​លើ​ទីផ្សារ ហាក់ដូចជា​មិនសូវ​ទទួលបាន​ការគាំទ្រ​ដូច​កាល​ប៉ុន្មាន​ឆ្នាំ មុន បាន​ធ្វើ​ឲ្យ​សន្ទុះ​នៃ​ប្រជាប្រិយភាព​របស់ កំពូល​តារាចម្រៀង ព្រាប សុវត្ថិ បាន​ធ្លាក់ចុះ បើទោះបីជា​ងារ កំពូល​តារា​ច្រៀង ដោយ​នៅ​តែ​គេ​ផ្តល់ឲ្យ និង ហៅ​មក​ទល់​នឹង​ពេលបច្ចុប្បន្ន ។

​បើ​ធៀប​នឹង ប្រជាប្រិយភាព កាលពី​ប៉ុន្មាន​ឆ្នាំមុន សន្ទុះ​គាំទ្រ ព្រាប សុវត្ថិ ពិតជា​កក្រើក​ទូទាំងប្រទេស លើ​វិស័យ​ឧស្សាហកម្ម​កម្សាន្ត ដោយ​ចេញ​បទ ចម្រៀង​អ្វី​ក៏​នៅតែ​ល្បី មិន​ដូចនឹង​ស្ថានភាព​ពេលនេះ នោះឡើយ ។ ប្រិយមិត្ត​ខ្លះ ជាក់​ក្នុង​ចិត្ត​ណាស់ នឹង​ឆ្លើយតប នឹង​សួរថា ហេតុអ្វី​បានជា​ហាន​ថា និង​ចុះ​ផ្សាយ​យ៉ាងនេះ ? បើ កំពូល​តារាចម្រៀង ព្រាប សុវត្ថិ នៅតែ​ល្បី និង​ទទួលបាន​ការគាំទ្រ យ៉ាងនេះ ។ ការនិយាយ និង​ចុះ​ផ្សាយ បែបនេះ មិនមែន​បង្អាប់​នោះទេ គឺ​សំអាង ទៅលើ​បទ ចម្រៀង ចេញ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ដោយ​មិន​ទទួលបាន​ការគាំទ្រ ពី​សំណាក់ ប្រិយមិត្ត នៅតាម​បណ្តា​ខេត្ត នោះទេ ជាពិសេស នៅ​ឆ្នាំ​នេះ​តែម្តង វ៉ុល​ចូលឆ្នាំ របស់ ហង្ស​មាស មិន​អាច​បំបែក វ៉ុល​ដ៏​មាន​ប្រជាប្រិយភាព ផលិតកម្ម ថោ​ន​បានឡើយ និង​ក្រៅ​ពី​វ៉ុល​ចូលឆ្នាំ​ក៏​មិនសូវ​ជា​មាន​សន្ទុះ​គាំទ្រ​ដូចគ្នា បើទោះបីជា​មាន​វត្តមាន ព្រាប សុវត្ថិ ក្នុង​អាលប៊ុម ក៏ដោយ ។

​នៅ​ចំណុច​នេះ ក្នុង​មជ្ឈដ្ឋាន​អ្នកសិល្បៈ​ដូចគ្នា បាន​នាំគ្នា​និយាយ​ខ្សឹបខ្សៀវ​ថា ” បង សុវត្ថិ ពិតជា​សន្ទុះ​រាង​ធ្លាក់ចុះ មិន​ដូចជា​ប៉ុន្មាន​ឆ្នាំ​មុន​នោះទេ គាត់​ពិតជា​ល្បីល្បាញ​ខ្លាំងណាស់ និង​ជា​ហេតុ​ធ្វើឲ្យ​គាត់​នឹងដ​ល់​រឿងចាស់ ” ។ ប្រភព​បាន​បន្តថា “​បង​សុវត្ថិ មិន​ដែល​ភ្លេច​នោះទេ ជាមួយនឹង​ចម្រៀង ៥ បទ ក្នុងចំណោម​បទ ជាច្រើន ដែល​ធ្វើឲ្យ​គាត់​ល្បីល្បាញ ដោយ​នឹកឃើញ​ចំណងជើង នឹកឃើញ​ដល់​ម្ចាស់ តែង​និពន្ធ ទំនុក​ច្រៀង ដោយ​លេប​ខាយ ពាក្យសម្តី ក្នុង​ទំនុកច្រៀង​ល្អ​ឥតខ្ជោះ នោះ​គឺ កវីនិពន្ធ​ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ ជុំ ប៊ុនធឿន ។ បទ លោក ជុំ ប៊ុនធឿន ដែល​ធ្វើឲ្យ ព្រាប សុវត្ថិ មិន​ភ្លេច គឺ​មាន​បទ “១. ថ្ន​ម ២. គោះ​ទ្វារ​បេះដូង ៣. ខ្លុយ​ស្នេហ៍​ត្នោត​ទេរ ៤. ចន្ទ មិន​ស្តាយ​រស្មី ៥. ថ្ងៃបាក់រសៀល និង​មាន​បទ​ចម្រៀង ជាច្រើន​ទៀត ដែល​ជា​ស្នាដៃ​និពន្ធ​ទំនុកច្រៀង ដ៏​សម្រិតសម្រាំង​ពី កវី​រូបនេះ​ជូន ព្រាប សុវត្ថិ “​។ ប្រភព​បន្ថែមទៀតថា “​ក្នុង​អំឡុង​ពេល​ចេញ​បទ ទាំងនេះហើយ កេរ្តិ៍ឈ្មោះ បង ព្រាប សុវត្ថិ បាន​ស្ថិតនៅ​កប់​ពពក ដោយ​មិន​មាន​តារា​ចម្រៀង ប្រុស​ណា​អាច ធៀប​បានឡើយ ក៏​ប៉ុន្តែ​ពេល​នេះ​វា​ខុសពី​ពេលមុន ដោយមាន ខេមរៈ សី​រី​មន្ត កំពុង​ប្រជែង​ទាំង​តម្លៃ​ខ្លួន និង​កេរ្តិ៍ឈ្មោះ ខណៈ បង​សុវត្ថិ កាន់តែ​ជ្រេ ស្របពេល​ដែល​ខាង​ផលិតកម្ម ជិះសេះ​លែងដៃ គិត​រឿង​ទូរទស្សន៍​ជា​រឿង​សំខាន់​ជាង​” ។

​យើង​សង្កេតឃើញថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មក​នេះ ហង្ស​មាស និង រស្មី​ហង្ស​មាស មិនសូវ​ជា​មាន​សន្ទុះ ខណៈ​ដែល​ផលិតកម្ម ស្រករ​ក្រោយ និង អាយុ ប្រហាក់ប្រហែលគ្នា បាន​ធ្វើ​ការប្រកួត ប្រជែង​ដណ្តើម ទីផ្សារ ពី​ផលិតកម្ម ទ្រនំ​ធំ របង​ខ្ពស់​ហង្ស​មាស ដោយ​បង្ហាញ​ពី​មហិច្ចតា​របស់​ខ្លួន ល្បួង​តារាចម្រៀង​ល្បីៗ​ចូល​ផលិតកម្ម ខ្លួន ក្នុងនោះ​មាន សាន់ដេ និង ផលិតកម្ម ថោ​ន ដែល​ជា​គូប្រជែង​ដ៏​សំខាន់​សម្រាប់ ហង្ស​មាស​៕
​ទស្សនា​បទ​ចម្រៀង ៥ បទ​ដូចខាងក្រោម​នេះ ៖
១. ថ្ន​ម

២. គោះ​ទ្វារ​បេះដូង

៣. ខ្លុយ​ស្នេហ៍​ត្នោត​ទេរ

៤. ចន្ទ ​មិន​ស្តាយ​រស្មី

៥. ថ្ងៃបាក់រសៀល​

Preap-sovath-feature

មតិយោបល់