ភ្នំពេញ៖ផ្ទះមន្ត្រីព្រឹត្តសភាម្នាក់ត្រូវក្រុមចោរថ្លើមធំលួចគាស់ផ្ទះចូលយកទ្រព្យសម្បត្តិអស់ជាង ២ ម៉ឺនដុល្លារហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង ០៦ និង៣០ នាទីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៤ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងផ្ទះលេខ 36 F ក្រុមទី 2 ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលជាម្ចាស់ផ្ទះហើយត្រូវបានចោរថ្លើមធំគាស់ផ្ទះចូលយកទ្រព្យសម្បត្តិនោះឈ្មោះ ទុយ សារិន ភេទប្រុស អាយុ 56 ឆ្នាំ ជាមន្ត្រីរាជការបំរើការនៅព្រឹត្តសភា ស្នាក់នៅផ្ទះកើតហេតុខាងលើ។ បើតាមប្រភពព័តមានបានអោយដឹងថា៖ មុនពេលកើតហេតុម៉ោងប្រហែលជា 13 និង 30 នាទីថ្ងៃទី 26 ខែឧសភា ឆ្នាំ 2014 ម្ចាស់ផ្ទះបានចាក់សោររួចចេញទៅធ្វើការលុះដល់ម៉ោង 17 និង 30 នាទីពេលដែលម្ចាស់ផ្ទះត្រឡប់មកផ្ទះវិញក៍បានចាក់សោរចូលផ្ទះស្រាប់តែឃើញបន្ទប់ដេកមានសភាពរាយប៉ាយហើយទ្រព្យសម្បត្តិដាក់នៅក្នុងទូរដែកក៍ត្រូវក្រុមចោរគាស់យកអស់ក្រុមចោរបានធ្វើសកម្មភាពចូលតាមរបងក្រោយផ្ទះហើយគាស់ដែកទ្វាចូលក្នុងបន្ទប់ដើម្បីធ្វើសកម្មភាលួចយកទ្រព្យសម្បត្តិ។ បើតាមស្ត្រីឈ្មោះ ចេង ម៉ានី ភេទស្រី អាយុ 47 ឆ្នាំជាប្រពន្ធរបស់ជនរងគ្រោះបានអោយដឹងថា៖ ទ្រព្យសម្បត្តិគាត់ដែលត្រូវក្រុមចោរថ្លើមធំគាស់ផ្ទះចូលយកនោះសរុបអស់ប្រហែលជាង ២ ម៉ឺនដុល្លាររួមមាន ៖ លុយដុល្លារជាមួយនិងលុយខ្មែរសរុប១ ម៉ឺនដុល្លារ ខ្សែដៃពេជ្រមួយខ្សែតម្លៃ 1 ពាន់ដុល្លារ ចិញ្ចៀនពេជ្រមួយវង់តម្លៃ 1 ពាន់ដុល្លារ មាសសុទ្ធចំនួន 6 ជី បណ្តោងពេជ្រ 1 ក្រវិលពេជ្រមួយគូ និងរបស់របរផ្សេងៗទៀតសរុបអស់ជាង 5 ពាន់ដុល្លារ។ គួរបញ្ជាក់ថា៖ ផ្ទះមន្ត្រីព្រឹត្តសភារូបនេះត្រូវបានចោរថ្លើមធំគាស់ផ្ទះចូលយកទ្រព្យសម្បត្តិអស់ 6 លើករួចមកហើយ គឺលើកទី 1 អស់ប្រែល ៣ ម៉ឺនដុល្លារ លើកទី 2 អស់ ៥ពាន់ដុល្លារ លើកទី 3 អស់ប្រហែល 3 រយដុល្លារ លើកទី 4 អស់ 3 ពាន់ដុល្លារ លើកទី 5 អស់ 8 រយដុល្លារ និងលើកទី 6 អស់ជាង ២ ម៉ឺនដុល្លារ ។ ម្ចាស់ផ្ទះបានដាក់ពាក្យបណ្ដឹងដើម្បីអោយសមត្តកិច្ចជួយស្រាវជ្រាវចាប់ក្រុមចោរទាំងនោះដើម្បីដាក់ទោសតាមច្បាប់កុំអោយក្រុមចោរថ្លើមធំទៃងនោះហ៊ានធ្វើសកម្មភាពដដែលៗពេកនោះ៕
https://i1272.photobucket.com/albums/y389/domneng/3D/SuperThief1_zps2c6bd936.png
https://i1272.photobucket.com/albums/y389/domneng/3D/SuperThief3_zps14c807f2.png
https://i1272.photobucket.com/albums/y389/domneng/3D/SuperThief2_zpsf354b645.png
ព័ត៌មានជាតិ
មតិយោបល់