ព័ត៌មានជាតិ

ចោ​រស្ទើភ្លើង​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​នារី​ម្នាក់​មិន​បាន​សម្រេច​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​នារី​ម្នាក់​ដែល​ព្យួរ​ចោល​នៅ​លើ​ដៃ​ម៉ូតូ តែ​មិនបាន​សម្រេច​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​និង​បញ្ជូន​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ច​តុ​មុខ​ដើម្បី​ធ្វើការ​សាកសួរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២៥​នាទី យប់​ថ្ងៃ​ទី​២៧​ខែ​ឧសភា​ឆ្នាំ​២០១៤ ស្ថិតនៅក្នុង សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ មាន​នារី​ម្នាក់​បាន​ឈប់​ម៉ូតូ​ម៉ាក​អាយ​ខុន ពណ៌​ទឹកក្រូច​លា​យស​ក្រហម ហើយ​បាន​ចុះ​ទៅ​ញ៉ាំ​ពង​ទា​កូន​ដោយ​ទុក​កាបូបស្ពាយ​ដែល​ដាក់​សម្ភារៈ​សិក្សា​នៅ​ព្យួរ​ចោល​នៅ​និង​ដៃ​ម៉ូតូ ខណៈនោះ​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ បាន​ជិះ​មក​ធ្វើ​សកម្មភាព ដោយ​ជនសង្ស័យ​ម្នាក់​បាន​ចុះ​ពីលើ​ម៉ូតូ​ឆក់​កាបូប​នោះ​រត់​គេច តែ​ចៃដន្យ​នារី​រងគ្រោះ​ឃើញ​ទាន់​ក៏​រត់​ទៅ​ប្រទាញប្រទង់​គ្នា​យក​កាបូប​ពី​ជនសង្ស័យ ហើយក៏​មាន​បុរស​ម្នាក់​បាន​ទាញ​ដំបង​នៅក្បែរនោះ ទៅ​សំពង​លើ​ជនសង្ស័យ​ទាំង​២​នាក់ ព្រមទាំង​ចាប់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជន សង្ស័យ​ឆក់​កាបូប​ទាំង​០២​នាក់​ទៅ​កាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ច​តុ​មុខ ដើម្បី​សួរនាំ​រួច​បញ្ចូនបន្ត​ទៅ​កាន់​អធិ​ការដ្ឋាន​នគរបាលខ​ណ្ឌ​ដូន ពេញ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

2014-05-28_101816

មតិយោបល់