កណ្តាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលស្រុកខ្សាច់កណ្តាល បានចេញរថយន្ត១គ្រឿង ចូលរួមអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង ដែលបានឆាបឆេះចម្ការអំពៅ របស់ប្រជាពលរដ្ឋទំហំ ៣០អា មានម្ចាស់ចំនួន២នាក់ នៅចំណុចភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល នារសៀលថ្ងៃទី២៨ ខែមៅនា ឆ្នាំ២០២១នេះ ។
ម្ចាស់ដីចម្ការមានឈ្មោះ ស្រួន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ និងម្ចាស់ម្នាក់ទៀតឈ្មោះ ម៉ន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទាំង២នាក់មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។
ទំហំនៃការខូចខាតមាន៖ ចម្ការទី១មានផ្ទៃដីប្រហែល ១០អា ឆេះអំពៅប្រហែល ១០០០គុម្ព មានទីលំនៅភូមិ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ និងចម្ការមានផ្ទៃដីប្រហែល ២០អា ឆេះអំពៅប្រហែល ៩០០គុម្ព។
មូលហេតុនៃការឆាបឆេះនេះ សមត្ថកិច្ច សង្ស័យមានប្រជាពលរដ្ឋ បោះកន្ទុយបារីចោល ទើបបណ្តាលឲ្យឆេះ ៕
មតិយោបល់