ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណះបើកម៉ូតូ ធុនធំម៉ាក PDR ទៅបុករថយន្តតាក់ស៊ី របស់ក្រុមហ៊ុនឆយដែលកំពង់បើកឆ្លងផ្លូវ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង១០នាទី ទាបភ្លឺឈានចូលថ្ងៃ ទី ២៨ ឧសភា ២០១៤ នៅចំណុចផ្លូវ២៤១ កែងនិងផ្លូវលេខ៥១ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូធុនធំមួយគ្រឿងម៉ាក PDR ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CA-3068 បើកដោយបុរសម្នាក់ក្នុងល្បឿនលឿនតាមផ្លួវ លេខ៥១ក្នុងទិសដៅពីជើងទៅត្បូងមកដ់ល់ចំណុចកើតហេតុក៏បាន ជ្រុលចង្កូតទៅបុករថយន្តតាក់ស៊ីមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយណាតា ពណ៌ខ្មៅ ពាក់ស្លាកលខAT-142.0471 របស់ក្រុមហ៊ុនឆយដែលបើកឆ្លងផ្លវ ក្នុងទិសដៅពីកើតមកលិច បណ្តាលឱ្យបុរសម្នាក់របួសធ្ងន់ ចំណែករថយន្តរងការខូចផ្នែកខាងក្រោយចំហៀងខាងស្តាំ និងម៉ូតូខ្ទេចមួយកំណាត់មុខ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ហើយសមត្ថកិច្ចក៏បានចុះមកត្រួតពិនិត្យកន្លែងវាសវែងនៅកន្លែង កើតហេតុផងដែរ៕
មតិយោបល់