ព័ត៌មានជាតិ

ស្ពាន​កំពង់​ចម្លងអ្នកលឿង ព្រៃវែង ជា​ស្ពាន​វែង​ជាង​គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (Video Inside)

ភ្នំពេញ​៖​គម្រោង​សាងសង​ស្ពាន​អ្នក​លឿង ដែល​ជា​ស្ពាន​វែង​ជាង​គេ​នៅក្នុង​ស្រុក​ខ្មែរដោយបណ្តោយ ២២១០ម៉ែត្រ, ​ទទឹង​១៣,៥ម៉ែត្រ​, និង​កម្ពស់​៣៧,៥ម៉ែត្រ​​នឹងត្រូវ​បញ្ចប់​នៅក្នុង​ឆ្នាំ ២០១៥ ហើយក៏​ជា​តម្រូវការ​មួយ​ដែល​អ្នក​រស់នៅ​ក្នុង​ខេត្ត​ព្រៃវែង និង​ស្វាយរៀង​ត្រូវការ​ផង​ដែរ ព្រោះថា នៅ​រាល់ពេល​មាន​បុណ្យទាន​ម្ដងៗ ពួកគាត់​ពិបាក​ក្នុងការ​ធ្វើ​ដំណើរ ដោយសារ​តែ​ស្ទះ​នៅត្រង់​កំពង់ចម្លង​អ្នក​លឿង​។​
2014-05-28_104837
​ខណៈពេលដែល ស្ពាន​វែង​ជាងគេ​មួយ​នេះ កំពុងតែ​សាងសង ខាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បង្កើត​នូវ​វីដេអូ​មួយ ផ្ដិត​យក​ទិដ្ឋភាព​នៃ​ការសាងសង​ស្ពាន​អ្នក​លឿង ហើយ​តាមរយៈ​វីដេអូ​នេះ បានបង្ហាញ​ថា នៅ​គល់​ស្ពាន​ត្រើយ​ខាងលិច បាន​ស្ថាបនា​ជិត​រួចរាល់​ហើយ ដោយឡែក​នៅ​ត្រើយ​ខាងកើត កំពុងតែ​សាងសង និង​បញ្ចប់​ជា​ស្ថាពរ​នៅពេល​ខាងមុខ​ដ៏​ខ្លី ដោយ​ការ​ជ្រុំ​ជ្រែង​យកចិត្ត​​ទុក​ដាក់ពី​សំណាក់​រដ្ឋាភិបាល​នាពេល​បច្ចុប្បន្ន​។​

បញ្ជាក់ផងដែរថា ស្ពាន​អ្នក​លឿង​ដែល​​ចំណាយ​លុយ​ក្នុង​ការ​សាង​សង​​អស់​​ទឹក​ប្រាក់​ចំនួន​ ១៣១លាន​ដុល្លារ ក្រោម​​​ជំនួយ​​ឥត​សំណង​របស់​រដ្ឋាភិបាល​​ជប៉ុន​៕​
​ទស្សនា​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​៖​

មតិយោបល់