ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ផ្តល់​ថវិកា​១​លាន​ដុល្លារ​ជូន​មន្ទីរពេទ្យ​គន្ឋបុប្ផា​

​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​ទួលគោក មាន​រៀបចំ​ពិធី​ប្រគល់​ថវិកា ១​លាន​ដុល្លារ ជា​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា ជូន​ដល់​មន្ទីរពេទ្យ​គ​ន្ឋ​បុ​បា្ផ ។​

​ពិធី​នេះ​ដែរ​ប្រារ​ព្ឋ​ធ្វើ​ក្រោម​អធិបតីភាព​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​កាកបាទក្រហម​កម្ពុជា តំណាង​ក្រសួង​សុខាភិបាល និង ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​គ​ន្ឋ​បុ​បា្ផជា​ច្រើន​រូប​ទៀត ៕​
2014-05-28_110529

មតិយោបល់