១៩ពាន់លានដុល្លារអាមេរិក គឺជាទឹកប្រាក់ដ៏ច្រើនដែល Facebook ហានចំណាយក្នុងការទិញកម្មវិធី WhatsApp ដោយមិនខ្លាចនឹងខាតបង់ ហើយក្រោយពីកិច្ចព្រមព្រៀងទិញលក់នេះបានធ្វើភ្លាម ចំនួនអ្នកប្រើប្រាស់បានកើនឡើងដល់ជាង ៥០០លាននាក់។
ថ្មីៗនេះ មានព័ត៌មានលេចឮថា ក្រុមហ៊ុន WhatsApp បានពង្រីកទីតាំងរបស់ខ្លួន ដោយធំជាងមុនរហូតដល់ ៧០០ភាគរយ។ តាមការបញ្ជាក់ បានឲ្យដឹងថា ផ្ទៃដីទំហំ ៧២៥០ម៉ែត្រការ៉េ ត្រូវបានកំពុងសាងសងអគារ ដែលត្រូវបានគេដឹងថា ជាអគាររបស់ក្រុមហ៊ុន WhatsApp។
មុនពេលត្រូវបាន Facebook ទិញនោះ WhatsApp មានបុគ្គលិកត្រឹមតែ ៦០នាក់ប៉ុណ្ណោះ ប៉ុន្តែបើតាមការបញ្ជាក់ឲ្យដឹងនៅពេលនេះ គឺមានរហូតដល់ ២៥០នាក់៕
មតិយោបល់