ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​ម៉ូ​ដែល Scout Willis ស្រា​ត​ប្រ​ឆាំង​នឹង​គោលនយោបាយ Instagram

​នាង Scout Willis ដែល​ជា​កូនស្រី​របស់​តារា​សម្តែង​អាមេរិកកាំង លោក Bruce Willis និង​នាង Demi Moore បាន​ក្លាយជា​ទី​ចំណាប់អារម្មណ៍ ខណៈ​ដែល​នាង​ស្រាត ក្នុង​បរិបទ​តវ៉ា ប្រឆាំង​មួយ ។​
Scout Willis អាយុ ២២​ឆ្នាំ បាន​អាក្រាត​ល្វែង​កាយ​ខាងលើ ដើរ​នៅ​ទីក្រុង​ញ៉ូវ​យ៉​ក កាលពី​ថ្ងៃ​អង្គារ ដើម្បី​ប្រឆាំង​តវ៉ា ជាមួយ​នឹង​គោលនយោបាយ របស់ Instagram ដែល​មិន​ឲ្យ​ស្ត្រី​ថតរូប​ស្រាត​បង្ហោះ​នោះ ។​

​សកម្មភាព​របស់​នាង Scout Willis បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ចាប់អារម្មណ៍ ខណៈ​ដែល​ល្វែង​ខាងលើ ននល​គោក ដៃ​ឆ្វេង​កាន់​អាវ និង​ល្វែង​ខាងក្រោម ស្លៀកសំពត់​ឆែក និង ទ្រនាប់ជើង​ពណ៌​ស្ករត្នោត ដោយ​ដើរ​លើ​ផ្លូវ និង​ទិញ​ផ្កា​ស្រស់ ធ្វើ​ដូចជា​មិនដឹង​ថា​ខ្លួន​អាក្រាត​ល្វែងលើ ។

​តារា​សម្តែង និង​ម៉ូ​ដែល រូបនេះ​បាន​ធ្វី​ត​នៅលើ​ធ្វី​ត​ទ័​រ​ថា ក្រៅពី​ប្រឆាំង​ជាមួយនឹង គោលនយោបាយ​របស់ Instagram នាង ចង់​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺមហារីក​សុដន់​ផងដែរ ។ ប្រសិនបើ​អ្នក​មិន​ពេញចិត្ត ចង់​ឃើញ​រូប​កាយ​ខ្ញុំ​ទេ Unfollow ខ្ញុំ​ចោល​ទៅ នាង​បាន​ធ្វី​ត​បន្តថា ការ​លួងលោម​របស់ខ្ញុំ ជាមួយនឹង​រាយ​កាយ មិន​ត្រូវ​បាន​អនុ​វតន៍​របៀប​ផ្សេង​នោះទេ តែ​ទោះជា​យ៉ាង​ណា​ខ្ញុំ​មិន​បង្ខំ​ឲ្យ​នរណា​ម្នាក់​មើល​ទិដ្ឋភា​ព​នោះឡើយ ៕​
https://i1272.photobucket.com/albums/y389/domneng/4%20Kill/ScoutWillis1_zps01732e88.png
https://i1272.photobucket.com/albums/y389/domneng/4%20Kill/ScoutWillis2_zps64de2c52.png

មតិយោបល់