សាធារណរដ្ឋកូរ៉េ បានផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជានូវចំនួនទឹកប្រាក់ ២១.០០០.០០០ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៤ សម្រាប់ការអនុវត្តលើគម្រោងចំនួន ០៤។
កិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០២ខែមិថុនា ឆ្នាំ ២០១៤ ខាងមុខ នៅវេលាម៉ោង ១០និង៣០នាទីព្រឹក នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតេយ្យភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងឯកឧត្តម គឹម ហាន ស៊ូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/2014-05-30_081105_zpsdc2659ec.png
ព័ត៌មានជាតិ
មតិយោបល់