ក្រសួងសុខាភិបាលកម្ពុជាទទួលបានជ័យលាភីពានរង្វាន់ ដំណោះស្រាយឆ្នាំ ២០១៤ សម្រាប់លទ្ធផលកាត់បន្ថយបាន នូវអត្រាមរណភាពមាតា និងការពន្លឿនការផ្តល់ សេវាសុខ ភាពបន្តពូជនៅកម្ពុជា ដែលផ្តល់ជូន ដោយក្រុមប្រឹក្សាប្រមុខដឹកនាំសកល សម្រាប់សុខភាព បន្តពូជរបស់វិទ្យាស្ថានអាស្តេន និងនាយកដ្ឋាន សុខភាពបន្តពូជ និងស្រាវជ្រាវរបស់អង្គការ សុខភាពពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៤ កន្លងមកនេះ។
នៅក្នុងពិធីអបអរសាទរនៃការទទួលបានពានរង្វាន់នេះ នារសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៤ នៅក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន ថ្លែងថា ប្រទេសកម្ពុជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត និងមានមោទនភាព យ៉ាងក្រៃលែង ជា មួយនឹងការទទួលបានពានរង្វាន់នេះ ដែលបានបង្ហាញនូវការទទួលស្គាល់ជាសកលនូវកិច្ច ខិតខំប្រឹងប្រែង ការអភិក្រមច្នៃប្រឌិតថ្មី និងសមិទ្ធផល ដែលសម្រេចបានរបស់ប្រទេសកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើងនូវផ្នែកសុខភាពបន្តពូជ ផ្នែកផ្តល់សេវាថែទាំ គាំពារមាតាកុមារ និង ទារក ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញថែទាំសុខភាព ដែលអាចឲ្យប្រជាជនទទួលយកបាន នូវសេវាសម្រាលកូនដោយឆ្មបជំនាញ និងសេវាសំខាន់ៗជាច្រើនរួមទាំងសេវាពន្យាកំណើត និងការចាក់ថ្នាំបង្ការនៅតាមមូលដ្ឋាន សុខាភិបាលក្នុងទូទាំងប្រទេសផងដែរ ។ ឯកឧត្តមរដ្ឋ មន្ត្រីបានបញ្ជាក់ថា ក្រៅពីការចូលរួមដោយមិនគិតពីការនឿយហត់ និងការខិតខំប្រឹងប្រែង យ៉ាងខ្លាំងក្លារបស់មន្ត្រីសុខាភិបាល និងបុគ្គលិកដទៃទៀត សមិទ្ធផលសុខាភិបាល ដែល ទទួលបាន មកដល់បច្ចុប្បន្ននេះ បានជំរុញឲ្យប្រទេសកម្ពុជាឈានទទួលបានពានរង្វាន់អន្តរ ជាតិនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជា និងមានការគាំទ្រយ៉ាងពេញ ទំហឹងលើវិស័យសុខាភិបាល ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមទៀតថា ការទទួលបានសេវាសម្រាលកូនដោយឆ្មប ជំនាញ និងសេវាសុខភាពបន្តពូជ ផ្នែកគាំពារមាតា និងទារក ផ្នែកសុខភាពកុមារ និងការលើក ទឹកចិត្តដល់ឆ្មបជំនាញ សម្រាប់ជំរុញឲ្យមាន ការសម្រាលកូននៅតាម មូលដ្ឋានសុខាភិបាល សាធារណៈ គឺត្រូវបានអនុវត្តន៍ជាផ្លូវការ និងត្រូវបានចាត់ទុកថាជាផ្នែកដ៏សំខាន់មួយរួមចំ ណែកក្នុងការកាត់បន្ថយអត្រាមរណភាពមាតា កុមារ និងទារក ។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រ សាសន៍ថា ពានរង្វាន់នេះគឺជាការ លើកជំរុញលើកទឹកចិត្តបន្ថែមទៀតដល់បុគ្គលិកសុខាភិ បាលទាំងអស់ឲ្យខិតខំប្រឹងប្រែងធ្វើកិច្ចការបន្ថែមទៀត ដើម្បីធ្វើឲ្យប្រសើរឡើងនូវគុណភាព សេវា បន្តថែទាំទារក កុមារ និងស្រី្តជានិរន្តរ៍ចាប់តាំងពីមុនពេលមានគភ៌ ដល់ពេលមានគភ៌ ពេលសម្រាល និងក្រោយពេលសម្រាលចាប់តាំងពីកុមារភាពរហូតដល់ពេញវ័យ ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា យើងមានបំណងធ្វើឲ្យមានសិទ្ធិស្មើគ្នាក្នុងការ ទទួលបាននូវសេវាសុខភាពបន្តពូជ សេវាគាំពារមាតា និងទារក សេវាប្រសូត្រ និងសុខភាព កុមារ និងកាត់បន្ថយបន្ថែមទៀតនូវអត្រាមរណភាពមាតា និងទារក ។ ក្នុងនាមក្រសួងសុខា ភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានអះអាងថា យើងនឹងខិតខំប្រឹងប្រែងធ្វើការងារដ៏មាន កិត្តិយសនេះបន្ថែមទៀត ដើម្បីធ្វើឲ្យបានល្អប្រសើរឡើងនូវសុខភាពយុវវ័យ សុខភាពស្ត្រី កុមារ និងទារកនៅក្នុងប្រទេសកម្ពុជានោះ៕
មតិយោបល់